ព័ត៌មានជាតិ
មន្ត្រីជលផល សង្គ្រោះសត្វផ្សោត ១ ក្បាល ក្រោយជាប់ឫសដើមកោងកាងជិត ២ ម៉ោង
មន្ត្រីសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ និងប្រជាសហគមន៍នេសាទពាមក្រសោប បានជួយសង្គ្រោះសត្វផ្សោត ១ ក្បាល ក្រោយវាហែលទឹកលេង ហើយជាប់ឫសដើមកោងកាងក្រោយផ្ទះប្រជាពលរដ្ឋ។

លោក ផៃ សាវិន នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ បានឱ្យដឹងនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤ នេះថា សត្វផ្សោត ១ ក្បាល ជាប្រភេទ Risso’s Dolphin មានប្រវែង ២,៤០ ម៉ែត្រ ទម្ងន់ប្រមាណ ១២០ គីឡូក្រាម។ នៅចំណុចលើក្បាលវាមានស្នាមមុតនឹងសំបកខ្យង និងឫសដើមកោងកាង អំឡុងទឹកជោរវាបានហែលលេងនៅក្រោយផ្ទះពលរដ្ឋ លុះដល់ទឹកនាចគោករាក់ក៏ជាប់នឹងឫសដើមកោងកាងជិត ២ ម៉ោង។
បើតាម លោក ផៃ សាវិន បន្ទាប់ទទួលព័ត៌មានរាយការណ៍ដោយពលរដ្ឋ លោក និងពលរដ្ឋក្នុងសហគមន៍ពាមក្រសោប ក៏ប្រញាប់នាំគ្នាជួយសង្គ្រោះដឹកទៅលែងនៅតំបន់ទឹកជ្រៅស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ រដ្ឋបាលសង្កាត់រដ្ឋបាលស្មាច់មានជ័យ នឹងបន្តតាមដានសកម្មភាពសត្វផ្សោត ១ ក្បាល នេះបន្ថែមទៀត ដើម្បីដឹងពីសុវត្ថិភាពរបស់វា និងវាធ្វើចលនាហែលទៅតំបន់ផ្សេង។

មន្ត្រីសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ ក៏បានផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ បន្តចូលរួមការពារអភិរក្សថែរក្សាប្រភេទសត្វកម្រ។ ករណីពលរដ្ឋនេសាទមកបរិភោគ ច្បាស់ជាមានទោសទណ្ឌមិនខាន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់