Connect with us

ព័ត៌មានជាតិ

​ទេសចរ​បរទេស​ជិត ១ ពាន់​នាក់​បាន​ទៅលេង​ខេត្ត​រតនគិរី នៅ​ខែ​សីហានេះ

បានផុស

នៅ

បើតាម​​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរីបាន​ឲ្យ​ដឹង​ថា​ ខែ​សីហា​ឆ្នាំ ២០២៤ ខេត្ត​រតនគិរី​ទទួល​បាន​ទេសចរ​មក​កម្សាន្ត​ជិត ១ ម៉ឺន​នាក់​ក្នុង​នោះ​ទេសចរ​ក្នុង​ស្រុក​មាន​ចំនួន ៨ ៦៣៩ នាក់ និង​ទេសចរ​បរទេស​ចំនួន ៧៣២ នាក់។

បើប្រៀបធៀប​ខែ​កក្កដា ទេសចរ​ក្នុងស្រុកមាន​ត្រឹម ៦ ២២៣ នាក់ និង​បរទេស​មាន​ត្រឹម ៥៦០ នាក់។

ខេត្ត​រតនគិរី​ដែល​ស្ថិត​នៅ​ភាគ​ឦសាន​មាន​សក្តានុពល​លើ​ទេសចរណ៍បែប​​ធម្មជាតិ។ ​ខេត្ត​ភាគ​ឦសាន​នេះ មានរមណីយដ្ឋាន​ទេសចរណ៍​សរុប​ចំនួន ៣០ កន្លែង។ នេះបើ​តាម​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គោលដៅ​ទេសចរណ៍​ដែល​ទាក់ទាញ​បំផុត​មាន​ដូចជា​បឹង​យក្សឡោម​ ដែល​ត្រូវ​បាន​គេផ្តល់ចំណាត់ថ្នាក់លំដាប់ទីមួយ ប្រចាំខេត្តរតន:គិរី បន្ទាប់​មក​មាន​បឹង​កន្សែង រួមទាំង​​ទីតាំង​ទឹកជ្រោះជាច្រើនកន្លែង​​។ ឧទ្យានជាតិ​វិរជ័យ​ដែល​លាត​សន្ធឹង​គ្របដណ្តប់​ខេត្តរតនគិរី និង ស្ទឹងត្រែង ក៏​ជា​គោលដៅ​​ដ៏​ទាក់ទាញសម្រាប់​ទេសចរផ្សេងព្រេង​ដែលទទួល​បានការ​ចាប់​អារម្មណ៍​ទាំង​ទេសចរជាតិ និងអន្តរជាតិទៅលេង​កម្សាន្ត​​​​ឥតដាច់​នៅ​គ្រប់​រដូវកាល។

បើ​តាម​របាយការណ៍​របស់​មន្ទីរទេសចរណ៍​ខេត្ត​រតនគិរី ឆ្នាំ ២០២៣ ខេត្ត​រតនគីរី​ទទួល​បាន​ទេសចរ​សរុប​ចំនួន ៣០០ ៩០៤ នាក់ ក្នុង​នោះ​ទេសចរ​ក្នុង​ស្រុក​មាន​ចំនួន ២៩៣ ០៨៩ នាក់ និង​ទេសចរ​បរទេស​មាន​ចំនួន ៧ ៨១៥ នាក់។ នៅ ៨ ខែ ឆ្នាំ ២០២៤ ទេសចរ​មក​កម្សាន្ត​ខេត្ត​រតនគិរី​មាន​ចំនួន​សរុប ១៩១ ០៣០ នាក់ ក្នុង​នោះ​ក៏​មាន​ទេសចរ​បរទេសចំនួន​ ៧ ៣២៩ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម