ព័ត៌មានជាតិ
មន្ត្រីជលផលស្រុកអង្គរបូរី ចុះបំផ្លាញឧបករណ៍នេសាទខុសច្បាប់បានមួយចំនួន
កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលស្រុកអង្គរបូរី បានចុះបង្ក្រាប និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់បានមួយចំនួន។
ប្រតិបត្តិការរបស់មន្ត្រីជលផលលើផ្ទៃទឹកក្នុងរដូវបិទការនេសាទនេះដឹកនាំដោយ លោក ណុប សំណាង នាយរងផ្នែករដ្ឋបាលជលផលអង្គរបូរី និងលោក លីម ស៊ុនឆ័យ នាយរងសង្កាត់ជលផលគោកធ្លក រួមនឹងកម្លាំងសហគមន៍ នៅចំណុចដែននេសាទ អមប្រឡាយលេខ ៨៧ និងអមប្រឡាយ ១៥ ទល់មុខឃុំព្រៃផ្គាំ ស្រុកអង្គរបូរី។
ជាលទ្ធផលក្នុងការបង្ក្រាបបទល្មើសនេសាទនេះ សម្រេចបាន ៖ រុះរើរបាំងសាច់អួនក្រឡាតូចជាង ០៣ ស.ម ប្រវែង ៨០០ ម៉ែត្រ, សៃយ៉ឺនចំនួន ១៥ មាត់លូ, បង្គោលឫស្សី ចំនួន ២៩៥ ដើម, និងត្រីចម្រុះមួយចំនួនលែងចូលបឹងវិញ។
បច្ចុប្បន្នសម្ភារៈដែលរឹបអូសបានទាំងអស់ ត្រូវបានប្រមូលចេញពីផ្ទៃទឹកដុតបំផ្លាញចោលទាំងអស់ដោយមន្ត្រីជំនាញ៕
អត្ថបទ ៖ វីរៈ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់