ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចោមចៅទី ៣ ដាក់គ្រឿងចក្រកាយយកស្មៅចេញពីប្រឡាយមួយខ្សែ បញ្ចៀសការស្ទះចរន្តទឹក
ដោយសារតែឃើញថាប្រឡាយបង្ហូរទឹកមួយខ្សែមានស្មៅ ចក ដុះពាសពេញក្នុងប្រឡាយ ធ្វើឲ្យចរន្តទឹកមិនហូរ ស្ទះចរន្តទឹក ងាយរងគ្រោះដោយសារទឹកជំនន់ពេលភ្លៀងធ្លាក់មកម្តងៗ ទើបអាជ្ញាធរចុះពិនិត្យ និងដាក់គ្រឿងចក្រកាយស្តារយកស្មៅចេញ។

ជាក់ស្ដែងនៅរសៀលថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤ នេះ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ បានដឹកនាំក្រុមការងារចុះពិនិត្យកាយស្តារប្រឡាយមួយខ្សែ ដើម្បីបញ្ចៀសការជន់លិច សម្រួលនូវចរន្តទឹកហូរក្នុងភូមិសាស្ត្រ ភូមិអង្គ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ បានប្រាប់ឲ្យដឹងថា ការកាយយកស្មៅ និងចក ចេញពីប្រឡាយខាងលើ ដោយឃើញថា ពេលមេឃធ្លាក់ភ្លៀងមកម្តងៗ ទឹកមិនអាចហូរចេញពីក្នុងភូមិ ចូលទៅប្រឡាយធំដែលជាប់ជាមួយផ្លូវរថភ្លើងបាន ធ្វើឲ្យជន់លិចចូលផ្ទះប្រជាពលរដ្ឋ ទើបលោកចុះពិនិត្យជាក់ស្ដែង និងដាក់គ្រឿងចក្រកាយយកស្មៅចេញពីប្រឡាយ ដើម្បីចរន្តទឹកហូរលឿនទាន់ពេលវេលាបញ្ចៀសការជន់លិច។ លោកបញ្ជាក់ថា ប្រឡាយខាងលើមានប្រវែង ៣០០ ម៉ែត្រ។

ជាមួយគ្នានេះដែរ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងភូមិអង្គ មេត្តាវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ កុំបោះចោល ខ្លាចសំរាមទាំងនោះធ្លាក់ ឬ ហើរចូលប្រឡាយ និងមាត់លូ បង្កការស្ទះនូវចរន្តទឹកហូរ៕
អត្ថបទ ៖ សុខា







-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ