Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនធំៗ ១០ បន្តសហការជាមួយ NEA នាំយកឱកាសការងារ ជាង ១ ពាន់កន្លែង សម្រាប់យុវជនក្នុងវេទិកាការងារ

បានផុស

នៅ

ឱកាស​ការងារ​ថ្មី​បន្ថែម​ទៀត សរុប ១ ៣១៥ កន្លែង នឹង​ត្រូវ​ផ្តល់​ជូន​យុវជន សិស្ស​/​និស្សិត និង​អ្នក​ស្វែងរក​ការងារ​នៅ​ក្នុង​វេទិកា​ការងារ និង​កម្មសិក្សា​ការងារ ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សហការ​ជាមួយ ស​.​ស​.​យ​.​ក​. វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​ថ្ងៃ​ទី ២៩ ខែ​សីហា ឆ្នាំ ២០២៤ ខាងមុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន​ទាំង ១០ ដែល​នឹងចូលរួម​ក្នុង​វេទិកា​ការងារ​នេះ​រួមមាន​ ៖ ផ្សារ​ទំនើប ម៉ាក្រូ​, ផ្សារ​ទំនើប AEON, ក្រុមហ៊ុន ELEVEN១, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន អេ​លី​ហ្គេ​ន ហ្វា​ម៉ិ​ន ឯ​.​ក​, ក្រុមហ៊ុន AMK, សណ្ឋាគារ KVL, ក្រុមហ៊ុន BS Land&Home, ធនាគារ ABA និង​ក្រុមហ៊ុន TRUMP។

លោកស្រី ពេជ្រ ធីតា ប្រធាន​ផ្នែក​សម្ភាសន៍ និង​បង្ហាត់បង្រៀន នៃ​ផ្សារ​ទំនើប ម៉ាក្រូ លើកឡើងថា វេទិកា​ការងារ និង​កម្មសិក្សា​ការងារ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ក្នុងការ​នាំយក​ឱកាស​ការងារ​ជូន​ដល់​អ្នកស្វែងរក​ការងារ​ធ្វើ ឬ​ចង់​ផ្លាស់ប្ដូរ​ការងារ។ លោកស្រី​បន្ថែមថា ចំណុច​ពិសេស គឺ​អ្នកចូលរួម​ស្វែងរក​ការងារ​អាចដាក់ CV របស់​ពួកគាត់​តាម​ក្រុមហ៊ុន​ដែល​គាត់​ស្រឡាញ់ ព្រោះ​មាន​ក្រុមហ៊ុន​ច្រើន នឹង​ចូលរួម​ក្នុង​វេទិកា​ការងារ​ដែល​រៀបចំឡើង​ដោយ NEA នេះ។

លោកស្រី ធីតា បានបញ្ជាក់​បន្ថែមថា ផ្សារ​ទំនើប ម៉ាក្រូ មានឱកាស​ការងារ​ជាច្រើន​សម្រាប់​ផ្តល់ជូន​យុវជន និង​អ្នកស្វែងរក​ការងារ​នៅក្នុង​វេទិកា​ការងារ​នា​ថ្ងៃទី ២៩ ខាងមុខនេះ និង​អំពាវនាវ​ឲ្យ​យុវជន​ត្រៀម CV ចូលរួម​ដាក់ពាក្យ​ឲ្យ​បាន​ច្រើន​។ លោកស្រី​ធីតា ក៏បាន​ថ្លែងអំណរគុណ​ចំពោះ NEA ដែល​តែងតែ​រក​គ្រប់​វិធីសាស្ត្រ​ល្អៗ​ ក្នុងការ​បង្កើត​កម្មវិធី​វេទិកា​ការងារ​នេះ​ឡើង ដើម្បី​សម្រួល​ដល់​ការ​ជ្រើសរើស​បុគ្គលិក​របស់​ក្រុមហ៊ុន។ ជាមួយគ្នានេះដែរ តំណាង​ផ្សារ​ម៉ាក្រូ​រូបនេះ សង្ឃឹម​យ៉ាង​មុតមាំ​ថា ម៉ាក្រូ នឹង​ក្លាយជា​ដៃគូ​សហការ​យ៉ាង​ជិតស្និទ្ធ និង​គ្រប់​ជ្រុងជ្រោយ​បន្ថែមទៀត​ជាមួយគ្នា​ក្នុង​ទិសដៅ​យូរអង្វែង​ ដើម្បី​ផ្តល់ឱកាស​ការងារ​កាន់តែ​ទូលំទូលាយ​ដល់​យុវជន​កម្ពុជា។

យុវជន សិស្ស​/​និស្សិត និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ ឬ​ចង់​ផ្លាស់ប្ដូរ​ការងារ​អាច​យក​ប្រវត្តិរូប​សង្ខេប (CV) ដើម្បី​ចូលរួម​ដាក់ពាក្យ និង​សម្ភាស​ផ្ទាល់​ជាមួយ អ្នកតំណាង​ក្រុមហ៊ុន​ទាំង​នោះបាន ចាប់ពី​ម៉ោង ៨:០០ ​ព្រឹក ដល់​ម៉ោង ០៥:០០ ​ល្ងាច នៅក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​របស់ NEA តាមរយៈ​លេខ​ទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬ​គេហទំព័រ www.nea.gov.kh និង​ទំព័រ facebook neakhmer (​អិន​អ៊ី​អេ ខ្មែរ)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម