Connect with us

ព័ត៌មានជាតិ

សហជីព នឹងស្នើតួលេខបឋម ២១៨ ដុល្លារ សម្រាប់ប្រាក់ឈ្នួល​អប្បបរមារបស់កម្មករ-និយោជិត ឆ្នាំ ២០២៥

បានផុស

នៅ

ភាគី​សហជីព គ្រោង​នឹង​ស្នើ​តួលេខ​បឋម​ចំនួន ២១៨ ដុល្លារ សម្រាប់​ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ-និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ សឿន ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​សហជីព បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ទី ២៧ សីហា នេះ​ថា ភាគី​សហជីព​តំណាង​ឱ្យ​កម្មករ-និយោជិត នឹង​ដាក់​សំណើ​ដំបូង​នូវ​តួលេខ ២១៨ ដុល្លារ ដើម្បី​ដាក់​ក្នុង​ការ​ពិគ្រោះ​ពិភាក្សា នៅ​ថ្ងៃ​ទី ២៩ ខែ​សីហា ឆ្នាំ ២០២៤ ខាងមុខនេះ។

លោក​បាន​បន្ត​ថា «សំណើ​យើង​នេះ​ដោយ​ផ្អែក​ទៅ​លើ​លក្ខណវិនិច្ឆ័យ​ទាំង ៧។ ដូច្នេះ​បន្ទាប់ពី​យើង​បាន​ពិភាក្សា​គ្នា​ទៅ​ឃើញ​ថា​ស្នើ​ក្នុង​អត្រា ៧ ភាគរយ ហើយ​តួលេខ​នេះ ស្នើ ២១៨ ដុល្លារ​ដំបូង ដើម្បី​ដាក់​ដំណើរការ​ក្នុង​ការ​ពិភាក្សា​នៅ​ថ្ងៃ​ទី ២៩ សីហា ខាងមុខ​នេះ ហើយ​ទៅមុខទៀត ប្រសិនបើ​តួលេខ​មាន​ការ​ប្រែប្រួល ឬ​ផ្លាស់ប្ដូរ​អ្វី​ទៀត អាស្រ័យ​ទៅ​នឹង​ការ​និយាយ​គ្នា​បន្ត​ទៀត»។

លោក សំ សឿន បាន​បន្ត​ទៀត​ថា លក្ខណវិនិច្ឆ័យ​បែប​សង្គម និង​សេដ្ឋកិច្ច ទាំង ៧ ក្នុងនោះ​រួមមាន​វិនិច្ឆ័យ​តាម​បែបសង្គម (​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការចំណាយ​ក្នុងការ​រស់នៅ​) និង​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច (​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារ​ការងារ និង​កម្រិត​ចំណេញ​របស់​វិស័យ​) សម្រាប់​ភាគី​ពាក់ព័ន្ធ​ធ្វើជា​មូលដ្ឋាន​ប្រើប្រាស់​ក្នុង​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​ឆ្នាំ ២០២៥។

កាលពី​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​អាណត្តិ​ទី ៣ ឆ្នាំ​ទី ២ ដែល​មាន​តំណាង​ភាគី​រាជរដ្ឋាភិបាល ១៧ រូប ភាគី​សហជីព ១៧ រូប និង​ភាគី​និយោជក ១៧ រូប សរុប ៥១ រូប បាន​បើក​កិច្ចប្រជុំ ដើម្បី​ពិភាក្សា​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ-និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​ឆ្នាំ ២០២៥ និង​គ្រោង​រៀបចំ​កិច្ចប្រជុំ​បន្ទាប់ នៅ​ព្រឹក​ថ្ងៃ​ទី ២៩ ខែ​សីហា​, ថ្ងៃទី ៦, ទី ១២, ទី ១៩ និង​ទី ២៦ ខែ​កញ្ញា ឆ្នាំ ២០២៤។

នៅ​ក្នុង ២០២៤ នេះ ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ-និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប គឺ​មាន​ចំនួន ២០៤ ដុល្លារ ក្នុង​មួយ​ខែ ប្រសិន​បើ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ បន្ថែម កម្មករ-និយោជិត ម្នាក់ អាច​ទទួល​បាន​ប្រាក់ឈ្នួល ចន្លោះ​ពី ២២១ ទៅ ២៣២ ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ ដោយ​មិនទាន់​ពី​គិត​ពី​អត្ថប្រយោជន៍​ផ្សេង​ទៀត ដែល​ទទួល​បាន​ពី ប​.​ស​.​ស។

លោក សំ សឿន បាន​បន្ត​ទៀត​ថា ការ​ចរចា ដើម្បី​កំណត់​ប្រាក់ឈ្នួល​កម្មករ-និយោជិត ឆ្នាំនេះ ប្រកប​ដោយ​ភាព​ចាស់ទុំ និង​វិជ្ជមាន ហើយ​សង្ឃឹមថា នឹង​ទទួល​បាន​ប្រាក់ឈ្នួល​ថ្មី​មួយ​ល្អ​ប្រសើរ​ជាង​ឆ្នាំមុន។

យ៉ាងណាក៏ដោយ លោក បាន​សំណូមពរ​ដល់​ភាគី​និយោជក ជួយ​ពិនិត្យ​លទ្ធភាព​ដំឡើង​ប្រាក់​ឈ្នួល​ឱ្យ​បាន​សមរម្យ​បន្ថែម​ទៀត​ដល់​កម្មករ-និយោជិត ព្រោះថា​ការ​ដំឡើង​ប្រាក់ឈ្នួល​នេះ នឹង​ជួយ​លើក​កម្ពស់​សុខភាព​កម្មករ-និយោជិត កាន់តែ​ល្អ ក៏ដូចជា​លើកស្ទួយ​ជីវភាព​គ្រួសារ​បាន​កាន់តែ​ប្រសើរ ពិសេស​ជួយ​លើក​កម្ពស់​ផលិតកម្ម​តាម​សហគ្រាស​កាន់តែ​រីកចម្រើន​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ២០ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២៧ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥៦ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥៦ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម