ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ចាត់ទុកការបរិច្ចាគចូល«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ជាមហាសាមគ្គីជាតិខ្មែរ ដើម្បីការពារ និងអភិវឌ្ឍកម្ពុជា
នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមកអរគុណព្រះគុណ និងអរគុណ ជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបរិច្ចាគថវិកាចូលក្នុង«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន និងបានចាត់កាយវិការនេះថាជាមហាសាមគ្គីជាតិខ្មែរ ដើម្បីការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា។
តាមរយៈបណ្ដាញសង្គម នាយករដ្ឋមន្ត្រី សរសេរយ៉ាងដូច្នេះ៖“ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំព្រះករុណាខ្ញុំផ្ទាល់ ខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរព្រះគុណ និងអរគុណដល់ព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមចំណែកយ៉ាងផុលផុសបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ” ។
សម្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកផ្ដួចផ្ដើមបង្កើតមូលនិធិ ការចូលរួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ពិតជាបានសបញ្ជាក់យ៉ាងច្បាស់អំពីធ្លុងមហាសាមគ្គី និងស្មារតីជាតិខ្មែរតែមួយប្រកបដោយមនសិការស្នេហាជាតិ ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា។
ជាការកត់សម្គាល់ បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីគណនីមូលនិធិរួចមក មានព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអ្នកមានធនធានដូចជា ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា និងពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានចំណាយថវិកាផ្ទាល់ខ្លួន បរិច្ចាគចូលនិធិ ក្នុងបុព្វហេតុ កសាងផ្លូវក្រវាត់ព្រំដែន។
ទោះជារយៈពេល២ថ្ងៃមកនេះ ការបរិច្ចាគមានភាពផុសផុលយ៉ាងណាក៏ដោយ ក៏នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏នៅតែបន្ដលើកទឹកចិត្តឱ្យពលរដ្ឋគ្រប់រូប បន្តបរិច្ចាគថវិកាបន្តទៀត។
សម្ដេចប្រមុខរាជរដ្ឋាភិបាល បញ្ចប់សំណេរលើបណ្ដាញសង្គម យ៉ាងដូច្នេះ៖ “ទន្ទឹមគ្នានេះ ខ្ញុំព្រះករុណាខ្ញុំសូមលើកទឹកចិត្តដល់ជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បន្តចូលរួមឱ្យកាន់តែសកម្មផុលផុសបន្ថែមទៀត ហើយក្រុមការងារមូលនិធិបាន និងកំពុងបន្តទទួលការបរិច្ចាគដោយក្តីរីករាយ” ៕
ដោយ ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ