ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពត នឹងពន្លឿនការចេញប័ណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋឲ្យរួចរាល់នៅឆ្នាំ២០២៥
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ឱ្យដឹងថា ដោយអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កិច្ចចង្អុលការរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋមន្ត្រីក្រសួងដែនដី អាជ្ញាធរខេត្តកំពត និងសហការជាមួយមន្ទីរជំនាញ អាជ្ញាធរក្រុង-ស្រុកទាំង៩ក្នុងខេត្ត ដើម្បីពន្លឿនការចេញប័ណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋក្នុងខេត្តឱ្យបានអស់ក្នុងឆ្នាំ២០២៥ខាងមុខ។ ការពន្លឿនចេញប័ណ្ណកម្មសិទ្ធជូនពលរដ្ឋនេះ គឺផ្នែកទៅលើបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលដែលបានគិតគូរយកចិត្តទុកដាក់ចំពោះតម្រូវការរបស់ពលរដ្ឋ។

លោក ម៉ៅ ធនិន បានថ្លែងក្នុងពិធីចែកប័ណ្ណកម្មសិទ្ធជូនដល់ប្រជាពលរដ្ឋក្នុងស្រុកចំនួនពីរ ដែលមានប័ណ្ណកម្មសិទ្ធិចំនួន ៥,១៨៨ប័ណ្ណនេះ ទី១ ស្រុកឈូក និងទី២ ស្រុកជុំគីរី បានធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកឈូក។ អភិបាលខេត្តកំពតបានលើកឡើងថា គោលនយោបាយលើវិស័យដីធ្លីគឺជាកិច្ចចង្អុលការរបស់ប្រមុខរាជរដ្ឋាភិបាល ចាប់តាំងពីអាណត្តិចាស់ដែលមានសម្តេចតេជោ ហ៊ុន សែន រហូតបន្តមកដល់អាណត្តិថ្មី គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺសម្តេចនៅតែមានកិច្ចចង្អុលការយ៉ាងម៉ឺងម៉ាត់មកគណៈកម្មការសូរិយោដីខេត្ត គណៈកម្មការដីរដ្ឋ មន្ទីរជំនាញ ដើម្បីធ្វើយ៉ាងណាពន្លឿនក្នុងការចេញប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ។

លោក ម៉ៅ ធនិន បានបន្តថា ក្រោយពីបានពិគ្រោះដោយយកចិត្តទុកដាក់ជាមួយមន្ទីរជំនាញ ក៏ដូចជាអាជ្ញាធរក្រុង-ស្រុកទាំង៩ក្នុងខេត្ត និងអ្នកដែលពាក់ព័ន្ធ គឺត្រូធ្វើយ៉ាងណាពន្លឿនក្នុងការចេញប័ណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋក្នុងខេត្តកំពតអោយបានគ្រប់នៅក្នុងឆ្នាំ២០២៥ ដើម្បីឱ្យស្របទៅតាមបទបញ្ជាយ៉ាម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្រោមកិច្ចចង្អុលការដោយផ្ទាល់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោក ម៉ៅ ធនិន បានបន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចតែងតែគិតគូរជានិច្ចពីតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីរស្តីទីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា សម្រាប់ការចែកប័ណ្ណជូនពលរដ្ឋក្នុងស្រុកឈូក និងស្រុកជុំគិរី នាពេលនេះ មានប័ណ្ណសរុបចំនួន ៥,១៨៨ប័ណ្ណ ក្នុងនោះ ស្រុកឈូក មានប័ណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ៤៥ភូមិ មានអំណោយអំពីរដ្ឋ ទិញ និងប័ណ្ណពន្ធសូន្យរបស់សម្តេចផ្តល់ជូនប្រជាពលរដ្ឋ សរុបចំនួន ៣,៦៨២ប័ណ្ណ។
ស្រុកជុំគិរី មានប័ណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ៣០ភូមិ មានអំណោយពីរដ្ឋ ទិញ និងបណ្ណពន្ធសូន្យរបស់សម្តេចផ្តល់ជូនប្រជាពលរដ្ឋ សរុបចំនួន ១,៥០៦ប័ណ្ណ៕
អត្ថបទ៖ សឹង រ៉ាត់






-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត