ព័ត៌មានជាតិ
អគ្គស្នងការរង ប្រាប់ភ្នាក់ងារសន្តិសុខឯកជនឱ្យផ្ដល់ព័ត៌មានមកសមត្ថកិច្ច ក្នុងករណីសង្ស័យមានបទល្មើស
ក្នុងករណីឃើញ ឬសង្ស័យមានបទល្មើសកើតឡើង ត្រូវរាយការណ៍ភ្លាមទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ឬ មកនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។ នេះជាការអំពាវនាវរបស់អគ្គស្នងការរងនគរបាលជាតិ ទៅកាន់ភ្នាក់ងារសន្ដិសុខឯកជន ក្នុងការចូលរួមសហការផ្ដល់ព័ត៌មានមកសមត្ថកិច្ច។
លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា ភ្នាក់ងារសន្ដិសុខឯកជន ជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច ហើយត្រូវដើរតួនាទីជាពលរដ្ឋល្អ និងមហាជនល្អ សំដៅរួមចំណែកបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពល្មើសណាមួយ។ ឧត្តមសេនីយ៍ឯក អ៊ី សុខឃី លើកឡើងបែបនេះ ក្នុងឱកាសបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៣ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។
តាមការអះអាងរបស់ឧត្តមសេនីយ៍ឯក អ៊ី សុខឃី កន្លងមក អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ដោយធ្វើយ៉ាងណាឱ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់មានសមត្ថភាព ចំណេះដឹងវិជ្ជាជីវៈ ក្រមសីលធម៌ ដើម្បីលើកកម្ពស់ដល់វិស័យនេះឱ្យកាន់តែរីកចម្រើនជាបន្ដបន្ទាប់។
ក្នុងន័យនេះ លោកអគ្គស្នងការរង បានស្នើដល់នាយកក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងគ្រឹះស្ថាននានា ត្រូវបន្ដចូលរួមគាំទ្រដល់វគ្គបណ្ដុះបណ្ដាលនេះ ដោយត្រូវបញ្ជូនភ្នាក់ងារសន្ដិសុខឯកជនមកចូលរួមវគ្គសិក្សា។ ទន្ទឹមនឹងការទទួលបានការបណ្ដុះបណ្ដាលនេះ លោក ក៏បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្ដពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពច្នៃប្រឌិត និងមានភាពទទួលខុសត្រូវក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបន្ថែមទៀត។
បើយោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន គិតមក ដល់បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនបាន៦៣លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជនចំនួន១០ ៦៤៥នាក់ (ស្រី២៣០នាក់) និងសិក្ខាកាមជានគរបាលជាតិ ចំនួន ២៥២នាក់ (ស្រី២៣នាក់)។ លោកប្រធាននាយដ្ឋាន បញ្ជាក់ថា ការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យបានល្អប្រសើរ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់