ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ សន្ទុះនៃការចូលរួមមូលនិធិកសាងផ្លូវតាមព្រំដែន បង្ហាញពីការទុកចិត្តចំពោះការដឹកនាំរបស់សម្តេចធិបតី
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុក ព្រឹកថ្ងៃទី២៨ ខែសីហា ថា ការគាំទ្ររបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈលើមូលនិធិកសាងផ្លូវតាមព្រំដែន គឺជាសេចក្តីសាទរមួយរបស់កម្ពុជា និងបង្ហាញថា ប្រជាជនខ្មែរទុកចិត្តលើការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំកំពូល។

នៅក្នុងសំណេរនោះ ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញពីការសាទរជាមួយសម្តេចតេជោ និងសម្តេចធិបតី និងប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះលទ្ធផលដ៏អស្ចារ្យនៃយុទ្ធនាការកៀរគរមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមខ្សែបន្ទាត់ព្រំដែន ដោយផ្តោតលើផ្លូវក្រវាត់ព្រំដែន ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។ ត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ សន្ទុះនៃការគាំទ្រកើនឡើងខ្លាំងក្លា មិនថាពលរដ្ឋក្នុងស្រុក ឬក្រៅស្រុក គ្រប់វ័យសុទ្ធតែបានចូលរួមចំណែក ទោះតិច ឬច្រើនក្តី។
ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា៖ “ចលនាមហាសាមគ្គីជាតិដ៏ធំធេងនេះសរបញ្ជាក់ឱ្យឃើញថា ខ្មែររួបរួមគ្នាជាធ្លុងមួយ ស្រលាញ់ជាតិ ស្រលាញ់ទឹកដី និងចង់ឃើញអនាគតប្រទេសជាតិមានការរីកចម្រើន។ ម្យ៉ាងទៀត ការចូលរួមចលនាជាតិដ៏មានសារៈសំខាន់មួយនេះក៏ជាការបញ្ជាក់សារជាថ្មីម្តងទៀតថា ប្រជាពលរដ្ឋម្ចាស់ឆ្នោតគាំទ្ររាជរដ្ឋាភិបាល ដែលខ្លួនបានផ្តល់សេចក្តីទុកចិត្តតាមរយៈការបោះឆ្នោត និងបានផ្តល់ក្តីសង្ឃឹម ១០០% មកលើរាជរដ្ឋាភិបាលក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុភមង្គល”។

តាមរយៈការគាំទ្រ និងសាមគ្គីភាពរបស់ពលរដ្ឋនេះ ឯកឧត្តម ហ៊ុន ម៉ានី មានសុទិដ្ឋិនិយមខ្ពស់ចំពោះការកសាងជាតិក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យប្រទេសមានសន្តិភាព និងការអភិវឌ្ឍកាន់តែរីកចម្រើនទៅមុខទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន និងដើម្បីឱ្យពលរដ្ឋគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមជាមួយរដ្ឋាភិបាលក្នុងការកសាងជាតិ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមវិភាគទានឱ្យបានច្រើនតាមការស្ម័គ្រចិត្តក្នុងមូលនិធិនេះ ដើម្បីសាមគ្គីគ្នា និងជំរុញការអភិវឌ្ឍតាមព្រំដែនកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕

ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?