ព័ត៌មានជាតិ
យុវជន សាន សម្ភស្ស ថា «TVET បានធ្វើឱ្យខ្ញុំមានការងារល្អ និងក្លាយជាជនបង្គោលក្នុងគ្រួសារ»
យុវជន សាន សម្ភស្ស តូចចិត្តនឹងការមើលងាយពីមិត្តភ័ក្ដិរួមការងារ បានខំប្រឹងស្រវាចាប់យកជំនាញ តបណ្ដាញអគ្គិសនីក្នុងអគារនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និងប្រែក្លាយជាជនបង្គោលក្នុងគ្រួសារ។

យុវជនរូបនេះ បាននិយាយថា «ខ្ញុំធ្លាប់បានឆ្លងកាត់ការមើលងាយពីមិត្តភ័ក្ដិរួមការងារ ហើយពួកគេបានបញ្ជាខ្ញុំឱ្យធ្វើការងារច្រើនជំនាញជំនួសពួកគេ ដោយសារពួកគាត់យល់ឃើញថា ខ្ញុំគ្មានជំនាញ គ្មានប្រាជ្ញាលើការងារទាំងនោះច្បាស់លាស់ទេ។ ដូច្នេះពួកគេបានបញ្ជាឱ្យធ្វើការងារគ្មានពេលវេលាសម្រាក ហើយថែមទាំងចំអកឱ្យខ្ញុំទៀតផង»។
លោកបន្តថា «ខ្ញុំមានអារម្មណ៍ឈឺចាប់ដែលមិត្តភ័ក្ដិមិនសូវឱ្យតម្លៃ ដោយសារយើងគ្មានជំនាញណាមួយពិតប្រាកដ។ ដូច្នេះខ្ញុំដេកគិតម្ដងហើយម្ដងទៀត គឺខ្ញុំត្រូវតែរកជំនាញគោលណាមួយឱ្យច្បាស់លាស់ ទើបខ្ញុំសម្រេចចិត្តមកចុះឈ្មោះចូលសិក្សាតាមរយៈកម្មវិធី TVET ជាមួយមិត្តភ័ក្ដិផ្សេងទៀត»។

យុវជន សម្ភស្ស បានសិក្សារៀនសូត្រជាមួយលោកគ្រូ អ្នកគ្រូ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺអស់រយៈពេល ៤ ខែ បូករួមទាំងមានទេពកោសល្យពីកំណើតផងនោះ ធ្វើឱ្យយុវជន រូបនេះ យល់ដឹងពីជំនាញ តបណ្ដាញអគ្គិសនី នៅតាមអគារបានយ៉ាងជោគជ័យ។
យុវជនរូបនេះ បានធ្វើឱ្យជីវិតរបស់ខ្លួនប្រែប្រួលស្ទើរតែមិននឹកស្មានដល់ ហើយថែមទាំងមានឱកាសរកប្រាក់ចំណូលសមល្មមដែលដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ខ្លួន។ លើសពីនេះ យុវជនរូបនេះ បានក្លាយជាមនុស្សម្នាក់ដ៏សំខាន់នៅក្នុងរង្វង់ក្រុមគ្រួសាររបស់គាត់ និងក្លាយជាយុវជនគំរូសម្រាប់សង្គមជាតិផងដែរ។

យុវជន សម្ភស្ស បានកែប្រែពីការមើលងាយរបស់មិត្តភ័ក្ដិ ឱ្យក្លាយជាឱកាសមាសដ៏កម្រមួយដែលអាចជួយដោះស្រាយបញ្ហាជីវភាពគ្រួសារ និងក្លាយជាយុវជនគំរូរបស់សង្គមជាតិ។ បច្ចុប្បន្ន យុវជន សម្ភស្ស បានប្រើប្រាស់ជំនាញរបស់ខ្លួនឱ្យក្លាយជាឱកាសបញ្ជាទៅមិត្តរួមការងារផង និងបានណែនាំដល់យុវជនផ្សេងៗ ទៀត ទាក់ទងនឹងជំនាញតបណ្ដាញអគ្គិសនីតាមអគារផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ