ព័ត៌មានជាតិ
សមិទ្ធផលធំៗចំនួន ១១ សម្រេចបាននៅក្រសួងសាធារណការ នៅឆ្នាំដំបូងនៃនីតីកាលទី ៧
រយៈពេល ១ ឆ្នាំដំបូង នៃនីតិកាលទី៧ ក្រសួងសាធារណការនិងដឹកជញ្ជូនក្រោមការដឹកនាំដោយរដ្ឋមន្រ្តីបន្តវេនវ័យក្មេងលោក ប៉េង ពោធិ៍នា បានសាងសមិទ្ធផលជាតិជាច្រើន ដែលបានជំរុញឱ្យវិស័យសាធារណការមានការរីកចម្រើន បម្រើជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា។

តើក្រសួងសាធារណការ និងដឹកជញ្ជូនសម្រេចបានសមិទ្ធផលអ្វីខ្លះ ក្រោមការដឹកនាំពីរដ្ឋមន្រ្តីវ័យក្មេង លោក ប៉េង ពោធិ៍នា រយៈពេល ១ ឆ្នាំនេះ? សមិទ្ធផលធំៗចំនួន ១១ ដែលសម្រេចបានគួរឲ្យកត់សម្គាល់មានដូចជា៖
ទី១ គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ ៥ (ព្រែកក្តាម-បាត់ដំបង) ដែលមានប្រវែងសរុបប្រមាណ ២៦៤,១៥ គីឡូម៉ែត្រ, ទី២ ការបើកសម្ពោធដាក់ឱ្យប្រើប្រាស់គ្រឿងចក្រលើកដាក់ចល័តនៅគែមផែ កំពង់ផែស្វយ័តក្រុងព្រះសីហនុ, ទី៣ សម្ពោធជានិមិត្តរូបប្រសិទ្ធិនាមមហាវិថី ស៊ី ជីនពីង (កំណាត់ផ្លូវក្រវាត់ក្រុងទី៣), ទី៤ សម្ពោធឃ្លាំងសន្និធិគយបណ្តោះអាសន្ន ចំណតផែកុងតឺន័រ LM១៧ ស្ថិតក្នុងកំពង់ផែស្វយ័តរាជធានីភ្នំពេញ។

ទី៥ សម្ពោធចំណតផែរណបពហុបំណង TS១១, UM២, LM២៦ និងឃ្លាំងលើកដាក់និងស្តុកទំនិញត្រជាក់, ទី៦ សម្ពោធទីលានចាក់សំរាមចំនួន ២ ទីតាំង ដែលទីតាំងទី១ នៅក្រុងក្រចេះ ខេត្តក្រចេះ និងទីតាំងទី២ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង, ទី៧ សម្ពោធប្រព័ន្ធលូនិងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ២ ទីតាំង ដោយទីតាំងទី១ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងទីតាំងទី២ នៅក្រុងកំពត ខេត្តកំពត, ទី៨ ធ្វើឱ្យប្រសើរឡើងវិញឆ្នេរកែប-អង្កោលខេត្តកែប សាងផ្លូវថ្មើរជើងប្រវែង ៨៥០ ម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធវិស័យទេសចរណ៍នៅកោះទន្សាយ ស្ថិតក្នុងក្រុងកែប។
ទី៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំសេចក្ដីព្រៀងច្បាប់គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាអំពីច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ និងផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣, ទី១០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីប្រតិបត្តិការ និងការថែទាំ (O&M Agreement) នៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត។

ទី១១ ពីធីចុះអនុស្សរណៈលើការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verfy.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់អ៊ីនធឺណេត និងការលើកកម្ពស់សមត្ថភាពផ្នែកឌីជីថល ជូនមន្ត្រីរាជការ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រៅពីសមិទ្ធផលដែលសម្រេចបានធំៗ បច្ចុប្បន្នក្រសួងសាធារណការកំពុងអនុវត្តលើគម្រោងនានាជាច្រើនទៀតជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិធំៗតភ្ជាប់ពីទីក្រុងទៅតំបន់ប្រជុំជន ពីខេត្តមួយទៅខេត្តមួយសំដៅដើម្បីបម្រើឱ្យផលប្រយោជន៍ប្រជាជនកម្ពុជាទាំងមូល៕
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


