Connect with us

ព័ត៌មានជាតិ

សាលាភូមិន្ទរដ្ឋបាល និងបណ្ឌិតសភាភាពជាអ្នកដឹកនាំចិន ចាប់ដៃគ្នាអភិវឌ្ឍធនធានមនុស្ស

បានផុស

នៅ

សាលាភូមិន្ទរដ្ឋបាលកម្ពុជា និងបណ្ឌិតសភាភាពជាអ្នកដឹកនាំចិនភូតុង ចុះអនុស្សារណៈនៃការយោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការអប់រំស្រាវជ្រាវ នវានុវត្តន៍ និងការអភិវឌ្ឍធនធានមនុស្ស។ ការចាប់ដៃគ្នារវាងសាលាទាំងពីរនេះ ផ្អែកលើស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈកម្ពុជា និងក្រសួងចាត់តាំងរបស់ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក ក្រសួងមុខងារសាធារណៈ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលមុខងារសាធារណៈជាតិចិន ដែលជាស្ថាប័នចំណុះក្រសួងចាត់តាំង ដោយបានចុះអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងមុខងារសាធារណៈ ហើយក៏បានបន្តអនុវត្តអនុស្សារណៈនេះ តាមរយៈការផ្លាស់ប្តូរជំនួបរវាងថ្នាក់ដឹកនាំស្ថាប័ន ការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សកម្ពុជា ក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ ជាដើម។

ដោយឈរលើស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈកម្ពុជា និងក្រសួងចាត់តាំងចិន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលជួបពិភាក្សាការងារជាមួយលោក លី កាន់ជៀ សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងចាត់តាំងនៃ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅប្រទេសចិន។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរបទពិសោធការងារ និងស្វែងយល់ពីគ្នាទៅវិញទៅមកលើកិច្ចការងារដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈ ដែលស្ថិតក្រោមវិសាលភាពការងាររបស់ស្ថាប័នទាំងពីរ ព្រមទាំងព័ត៌មានជុំវិញប្រធានបទពាក់ព័ន្ធនឹងប្រព័ន្ធរដ្ឋបាលសាធារណៈនៃប្រទេសទាំងពីរ។

តួយ៉ាង ដោយមានការសិក្សាយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំបច្ចេកទេសរវាងស្ថាប័នទាំងពីរ ព្រមទាំងការគាំទ្រ និងជំរុញពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នទាំងពីរ ក៏បានពង្រីកកិច្ចសហការមួយកម្រិតបន្ថែមទៀត ដោយការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងសាលាភូមិន្ទរដ្ឋបាល និងបណ្ឌិតសភាភាពជាអ្នកដឹកនាំចិនភូតុង ដែលមានគោលបំណងក្នុងការកំណត់វិស័យទម្រង់នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងការអប់រំស្រាវជ្រាវ នវានុវត្តន៍ និងការអភិវឌ្ឍធនធានមនុស្ស។

ពិធីចុះហត្ថលេខាលើអនុស្សារណៈនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក លី កាន់ជៀ រដ្ឋមន្ត្រីក្រសួងចាត់តាំង នៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីជំនួបពិភាក្សាការងារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម