ព័ត៌មានជាតិ
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលទារិកាអាយុ ៨ខែម្នាក់ ដែលឆែបក្រអូមមាត់ និងរាគរូសធ្ងន់ធ្ងរ
ដោយក្ដីមេត្តាករុណា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារជាតិ ពិនិត្យ ព្យាបាល និងតាមដានទារិកា លី ធីតា អាយុ ៨ខែ មកពីខេត្តកំពត ដែលមានបញ្ហាឆែបក្រអូមមាត់ និងរាគរូសធ្ងន់ធ្ងរតម្រូវឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
ក្រោមការព្យាបាយយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ បច្ចុប្បន្ន ទារិកាបានជាសះស្បើយពីជំងឺរាគរូសធ្ងន់ធ្ងរ ហើយត្រូវបានអនុញ្ញាតិឱ្យត្រលប់ទៅផ្ទះវិញ ដោយ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត រ៉ាប់រងលើការចំណាយលើការព្យាបាលទាំងអស់។
ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យក្រុមគ្រួសារមានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក។
ជាការកត់សម្គាល់ ជានិច្ចកាល សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តែងតែចាត់ក្រុមគ្រូពេទ្យឱ្យជួយព្យាបាលប្រជាពលរដ្ឋដែលមានជំងឺផ្សេងៗ ហើយសម្ដេច និងលោកជំទាវជាអ្នករ៉ាប់រងថ្លៃចំណាយទាំងអស់៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ៤ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់