ព័ត៌មានជាតិ
ការប្រឡងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សា នឹងចាប់ផ្ដើមនៅដើមខែកញ្ញា ខាងមុខនេះ
ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សាក្នុងក្របខណ្ឌក្រសួងអប់រំ នឹងចាប់ផ្ដើមនៅដើមខែកញ្ញា ខាងមុខនេះ ខណៈការប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិលឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ក៏នឹងចាប់ផ្តើមនៅចុងខែនេះ។

ដំណើរការប្រឡងប្រជែងក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ នឹងប្រពឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ទីតាំងនៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា (គ្រូបង្រៀននៅមត្តេយ្យសិក្សា) នឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យការងារ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ដែលមានមានការចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ ក្រសួងសេដ្ឋកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ និងមន្រ្តីជំនាញ, លោក យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានផ្តល់អនុសាសន៍ណែនាំតម្រង់ទិសដល់អនុគណៈកម្មការនានាក្នុងការត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅកាន់ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិលក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រូបង្រៀននៅមត្តេយ្យសិក្សានៃក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។

លោករដ្ឋមន្រ្តីស្តីទី តំណាងឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងពីវឌ្ឍនភាពនៃការរៀបចំដំណើរការប្រឡងប្រជែងកន្លងមក គឺទទួលបានលទ្ធផលល្អប្រសើរគួរជាទីកត់សម្គាល់ និងមោទភាព និងបានវាយតម្លៃខ្ពស់ចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអនុគណៈកម្មការនានា ដែលបានអនុវត្តលើកិច្ចការងារប្រឡងប្រជែងកន្លងមក ដោយទទួលបានប្រសិទ្ធភាពខ្ពស់។

បន្ទាប់ពីបានស្តាប់របាយការណ៍ជុំវិញដំណើរការរៀបចំការប្រឡងប្រជែងនាពេលខាងមុខ របស់ក្រុមការងារជំនាញរួចមក អង្គប្រជុំ ក៏បានពិភាក្សាពិគ្រោះយោបល់ទៅលើបទពិសោធនៃការអនុវត្តកន្លងមក ទៅលើការសម្រេចបាន ការខ្វះចន្លោះ និងទិសដៅអនុវត្តបន្តនៃការប្រឡងប្រជែងនាពេលខាងមុខដើម្បីធានាបានការរៀបចំនិងការអនុវត្តកិច្ចការប្រឡងនាពេលខាងមុខ ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ