Connect with us

ព័ត៌មានជាតិ

សហជីព ស្នើ និយោជក ជួយពិនិត្យលទ្ធភាពដំឡើងប្រាក់ឈ្នួល​ដល់កម្មករ-និយោជិត ឱ្យបានសមរម្យបន្ថែមទៀត

បានផុស

នៅ

សហជីព ស្នើ​ឱ្យ ភាគី​និយោជក ជួយ​ពិនិត្យ​លទ្ធភាព​ដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ-និយោជិត ឱ្យ​បាន​សមរម្យ​បន្ថែម​ទៀត ដើម្បី​ជួយ​សម្រួល​ដល់​ការ​រស់នៅ​របស់​កម្មករ​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត ខណៈ​បច្ចុប្បន្ន​ប្រាក់ឈ្នួល​អប្បបរមា​កម្មករ-និយោជិត​មាន​ចំនួន ២០៤ ដុល្លារ ក្នុង ១ ខែ។

លោក សំ សឿន ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​សហជីព បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ២៨ សីហា នេះ​ថា «តាងនាម​ឱ្យ​បងប្អូន​កម្មករ-និយោជិត ខ្ញុំ​សូម​សំណូមពរ​ដល់​ភាគី​និយោជក ជួយ​ពិនិត្យ​លទ្ធភាព​ដំឡើង​ប្រាក់ឈ្នួល​ឱ្យ​បាន​សមរម្យ​បន្ថែម​ទៀត​ដល់​បងប្អូន​កម្មករ-និយោជិត​ ព្រោះថា​ការ​ដំឡើង​ប្រាក់ឈ្នួល​នេះ នឹង​ជួយ​លើក​កម្ពស់​សុខភាព​កម្មករ-និយោជិត​កាន់តែ​ល្អ ក៏ដូចជា​លើក​ស្ទួយ​ជីវភាព​គ្រួសារ​បាន​កាន់តែ​ប្រសើរ ពិសេស​ជួយ​លើក​កម្ពស់​ផលិតកម្ម​តាម​សហគ្រាស​កាន់តែ​រីក​ចម្រើន​ផង​ដែរ​»។

លោក​បាន​បន្តថា ជាមួយគ្នានេះដែរ ភាគី​សហជីព ​គ្រោង​ស្នើ​ចំនួន​ ៣ ​ចំណុច ​ជូន​រាជរដ្ឋាភិបាល​ដោះ​ស្រាយ​ផងដែរ ​រួមមាន​ ទី​១​.ស្នើឱ្យ​រាជរដ្ឋាភិបាល​ជួយ​ទប់ស្កាត់​ទំនិញ​ឡើងថ្លៃ​គ្រប់​ប្រភេទ ​ព្រោះ​ថា​ស្ទើរតែ​ជា​រៀងរាល់ឆ្នាំ​នៅពេល​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​ទំនិញ​នៅលើ​ទីផ្សារ​ក៏មាន​ការឡើង​ថ្លៃ​ដែរ​ ដែល​ជាហេតុ​ធ្វើឱ្យ​កម្មករ​មិនបាន​ទទួល​ផល​ពី​ការទទួលបាន​ប្រាក់​ឈ្នួល​ថ្មី​ទេ​។ ទី​២​.ស្នើឱ្យ​រដ្ឋាភិបាល​បន្ត​ការងារ​ជួយ​ត​បណ្តាញទឹក​ និង​ភ្លើង​រដ្ឋ​តាម​បណ្តា​ផ្ទះ​ជួល​បន្ថែម​ឱ្យ​បាន​ ១០០% ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ស្នាក់នៅ​របស់​កម្មករ និង​ធ្វើយ៉ាងណា​ជួយ​កុំឱ្យ​ម្ចាស់​ផ្ទះជួល​ដំឡើង​ថ្លៃឈ្នួល​ផ្ទះ ​និង​ទី​៣​.ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​ពង្រឹង​ការផ្តល់សេវា​សុខាភិបាល​នៅ​តាម​មន្ទីរពេទ្យ​ដែល​ជា​ដៃគូ​របស់​កម្មករ-និយោជិត​ជា​សមាជិក ប​.​ស​.​ស បន្ថែម​ទៀត​ផង​ ខណៈ​បច្ចុប្បន្ន​មាន​មន្ទីរពេទ្យ​ភាគច្រើន​បាន​អនុវត្ត​ល្អ​ប្រសើរ​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ សឿន បន្ថែម​ថា នៅ​ក្នុង​កិច្ចប្រជុំ​ប្រាក់ឈ្នួល​នៅ​ថ្ងៃទី ​២៩​ ខែសីហា​ ស្អែក​នេះ​ ភាគី​សហជីព​ គ្រោង​នឹង​ស្នើ​តួលេខ​បឋម​ចំនួន​ ២១៨​ ដុល្លារ​ ប្រាក់​សម្រាប់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ-និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប​ឆ្នាំ ២០២៥។ សំណើ​ផ្អែក​ទៅលើ​លក្ខណវិនិច្ឆ័យ​ទាំង​ ៧ ​រួមមាន​ វិនិច្ឆ័យ​តាម​បែប​សង្គម (ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការ​ចំណាយ​ក្នុង​ការ​រស់នៅ​) និង​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច (​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារ​ការងារ និង​កម្រិត​ចំណេញ​របស់​វិស័យ​) សម្រាប់​ភាគី​ពាក់ព័ន្ធ​ធ្វើជា​មូលដ្ឋាន​ប្រើប្រាស់​ក្នុង​ការ​ចរចា​ប្រាក់ឈ្នួល​អប្បបរមា សម្រាប់​ឆ្នាំ ២០២៥។

លោក​បាន​បញ្ជាក់​ថា ​ក្នុង​ករណី​តួលេខ​មានការ​ប្រែប្រួល ​ឬ​ផ្លាស់ប្ដូរ​អ្វី​ទៀត​ ភាគី​សហជីព​ នឹង​បន្ត​ការ​ជជែក​គ្នា​ជា​បន្តបន្ទាប់​ទៀត​ ដើម្បី​ស្វែងរក​តួលេខ​ណាមួយ​ដែល​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា​ដែល​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​អាណត្តិ​ទី ៣ ឆ្នាំ​ទី​២ គ្រោង​ប្រជុំ​ត្រីភាគី​នៅ​ថ្ងៃទី ​៦, ទី ១២, ទី​ ១៩ និង​ទី​ ២៦ ខែកញ្ញា ឆ្នាំ​ ២០២៤ ​ខណៈ​ប្រជុំ​លើក​ទី​ ១​ កាលពី​ថ្ងៃទី​ ១៤ ខែសីហា ឆ្នាំ ២០២៤ និង​លើក​ទី​ ២​ នៅ​ព្រឹក​ថ្ងៃទី​ ២៩ ខែ​សីហា​ ស្អែក​នេះ។

នៅក្នុង ២០២៤ នេះ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ-និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​ និង​កាបូប គឺមាន​ចំនួន ២០៤ ​ដុល្លារ​ ក្នុង​មួយខែ ប្រសិន​បើ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ​បន្ថែម កម្មករ-និយោជិត​ ម្នាក់ អាច​ទទួល​បាន​ប្រាក់ឈ្នួល ចន្លោះ​ពី ២២១ ទៅ ២៣២ ដុល្លារ​អាមេរិក ​ក្នុង​មួយ​ខែ ដោយ​មិនទាន់​ពី​គិត​ពី​អត្ថប្រយោជន៍​ផ្សេង​ទៀត ដែល​ទទួល​បាន​ពី ប​.​ស​.​ស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម