Connect with us

ព័ត៌មានជាតិ

អគ្គនាយកពន្ធនាគារ ណែនាំឱ្យមន្ត្រីប៉ុស្តិ៍សុខភាពទាំងអស់ ប្រុងប្រយ័ត្នចំពោះជំងឺMpox

បានផុស

នៅ

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានណែនាំឱ្យមន្ត្រីប៉ុស្តិ៍សុខភាពទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះជំងឺអុតស្វា និងជំងឺរមាស់។ លោកណែនាំយ៉ាងដូច្នេះ ក្នុងពេលចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីថ្ងៃ២៧ ខែសីហា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចេញផ្សាយរបស់ទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងពេលចុះពិនិត្យ លោក ឈន សាណាត ណែនាំដូច្នេះ«មន្ត្រីប៉ុស្តិ៍សុខភាពទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់លើការព្យាបាល និងបង្ការការពារលើជំងឺដែលកើតមានថ្មីៗនេះ (ជំងឺអុតស្វា Mpox និងជំងឺរមាស់)» ។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បាននិយាយថា មេរោគបង្កជំងឺ mpox កំពុងបំប្លែងខ្លួនលឿនជាងការរំពឹងទុកនិងគួរឱ្យបារម្ភ ហើយជំងឺនេះរីករាលដាលខ្លាំងនៅក្នុងតំបន់ដែលអ្នកជំនាញខ្វះថវិកា និងឧបករណ៍ដើម្បីតាមដាន។

(រូបថត៖ NDTV)

សម្រាប់រោគសញ្ញា, ជំងឺ mpox បណ្តាលឲ្យកើតកន្ទួលលើស្បែកឈានដល់ពងបែក ឬដំបៅនៅគ្រប់ទីកន្លែងលើរាងកាយ រួមទាំងប្រដាប់ភេទផងដែរ។ រោគសញ្ញាផ្សេងទៀតមានដូចជាគ្រុនក្តៅ ឈឺក្បាល ឈឺខ្នង ឈឺសាច់ដុំ ឈឺសន្លាក់ ឡើងកូនកណ្តុរ ញ័រញាក់ និងអស់កម្លាំង។

WHO កាលពីថ្ងៃទី១៤ខែសីហា ធ្លាប់បានប្រកាសថា mpox គឺជាភាពអាសន្នសុខភាពពិភពលោកដែលត្រូវព្រួយបារម្ភ និងអំពាវនាវឲ្យប្រទេសនានា ចាត់វិធានការដោះស្រាយជាបន្ទាន់។

ដោយឡែក  ក្នុងពេលចុះពិនិត្យពន្ធនាគារខេត្តកំពង់ស្ពឺដដែល លោក ឈន សាណាត ក៏បានណែនាំឱ្យមន្រ្តីជំនាញទាំងអស់ត្រួតពិនិត្យឡើងវិញ និងសិក្សាគ្រប់អគារណាដែលមានភាពទ្រុឌទ្រោមដើម្បីធានាបាននូវសុវត្ថិភាព ត្រូវបន្តពង្រឹងការងារសន្តិសុខ ជៀសវាងការចាញ់កលល្បិចជនជាប់ឃុំ ដែលធ្វើឲ្យគ្រោះថ្នាក់ដល់ខ្លួនឯង។ ត្រូវត្រួតពិនិត្យនិងកែ សម្រួលឡើងវិញនូវប្រព័ន្ធភ្លើងតាមបណ្តាអគារ ដើម្បីជៀសវាងហានិភ័យកើតមានឡើងដោយយថាហេតុ។ ត្រូវបន្តយកចិត្តទុកដាក់ ត្រួតពិនិត្យឆែកឆេររាល់វត្ថុហាមឃាត់ដែលនាំចូលពន្ធនាគារ និងក្នុងស្ថានភាពនៃការកើនឡើងនូវជនជាប់ឃុំ មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់នូវការងារសន្តិសុខ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម