ព័ត៌មានជាតិ
ដើម្បីធ្វើការនៅប្រទេសជប៉ុនដោយស្របច្បាប់ ពលរដ្ឋត្រូវស្វែងយល់ពីនីតិវិធី ៦ចំណុចរបស់ក្រសួងការងារ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់នៅថ្ងៃទី២៨ ខែសីហានេះថា ពលរដ្ឋដែលមានបំណងចង់ទៅធ្វើការនៅប្រទេសជប៉ុនដោយស្របច្បាប់ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ និងកិច្ចគាំពារផ្សេងៗទៀតពីនិយោជក ចាំបាច់ត្រូវស្វែងយល់អំពីនីតិវិធីចំនួន ៦ចំណុចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមុនសិន។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា នីតិវិធីទាំង ៦មានដូចជា៖
ទី១. ការចុះឈ្មោះស្វែងរកការងារ៖ បេក្ខជនត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ, ភ្ជាប់មកជាមួយប្រវត្តិរូបសង្ខេប, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សំបុត្រកំណើត, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ, រូបថត(ផ្ទៃស)។
ទី២. ការសម្ភាស និងចុះកិច្ចសន្យា៖ បេក្ខជនត្រូវសម្ភាសជាមួយនិយោជកជប៉ុន ឬសមាគមគ្រប់គ្រង, ចុះកិច្ចសន្យាសេវារការងារឱ្យធ្វើជាមួយទីភ្នាក់ងារជ្រើសរើសឯកជន។

ទី៣ មុនចេញដំណើរ៖ បេក្ខជនត្រូវទទួលបានការបណ្តុះបណ្តាលភាសាជប៉ុន និងជំនាញ, ត្រូវចុះបញ្ជិការកិច្ចសន្យាសេវារកការងារធ្វើនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ត្រូវមានកិច្ចសន្យាការងារជាមួយនិយោជក, មានប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស(OCWC), មានលិខិតឆ្លងដែន, មានលិខិតអនុសាសន៍ ឬលិខិតបញ្ជាក់, មានលិខិតអនុញ្ញាតការងារ(COE), មានទិដ្ឋាការការងារដែលចេញដោយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា, បេក្ខជននឹងទទួលបានការណែនាំតម្រង់ទិសមុនចេញដំណើរ។
ទី៤ មុនពេលបំពេញការងារ៖ បេក្ខជនទទួលបានការបណ្តុះបណ្តាលស្តីពីច្បាប់ ទំនៀមទម្លាប់រស់នៅ ភាសាជប៉ុន និងការស្វែងរកអន្តរាគមន៍ពេលមានបញ្ហា នៅមជ្ឈមណ្ឌលនៃសមាគមគ្រប់គ្រង, មានបណ្ណអនុញ្ញាតស្នាក់នៅ, មានធានារ៉ាប់រង, បេក្ខជនត្រូវចូលធ្វើការស្របតាមកិច្ចសន្យាការងារ។
ទី៥ អំឡុងពេលបំពេញការងារ៖ កម្មសិក្សាការី ឬពលករជំនាញត្រូវអនុវត្តទៅតាមកិច្ចសន្យាព្រមព្រៀង និងលក្ខខណ្ឌការងារជាមួយនិយោជកជប៉ុន ដូចបានកំណត់ក្នុង «កិច្ចសន្យាការងារ»។
ទី៦ ការធ្វើមាតុភូមិនិវត្តន៍៖ កម្មសិក្សាការី ឬពលករជំនាញត្រូវទទួលលិខិតបញ្ជាក់ការងារពីនិយោជក, ទូទាត់ប្រាក់សោធននិវត្តន៍ និងអត្ថប្រយោជន៍ផ្សេងៗ, សមាគមគ្រប់គ្រងត្រូវជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានមុនពេលកម្មសិក្សាការី-ពលករជំនាញ វិលត្រលប់មកប្រទេសកម្ពុជាវិញ, ទីភ្នាក់ងារជ្រើសរើសឯកជន ត្រូវរាយការណ៍អំពីការវិលត្រឡប់របស់កម្មសិក្សាការី-ពលករជំនាញ មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បន្ថែមពីនីតិវិធីនេះ លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់ដែរថា ដំណើរការឯកសារមានរយៈពេលប្រមាណ ១២៧ ថ្ងៃ (ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវ)។ ករណីបេក្ខជន ឬពលករមានចម្ងល់ សូមទំនាក់ទំនងមកកាន់ប្រព័ន្ធ Hotline លេខ ១២៩៧ ឬ ១២៨៦ និងប្រព័ន្ធទូរសព្ទរបស់អនុព័ន្ធការងារអមស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុនតាមរយៈលេខ ០៨០ ៣៣២ ៦១៦៨។

គួរបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅប្រទេសជប៉ុន មានចំនួនជាង ១៩ ០០០នាក់ (ស្រីជាង ៨ ៣០០នាក់។ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេសនេះ បងប្អូនពលករ កម្មសិក្សាការីទាំងអស់នឹងទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗតាមច្បាប់នៃប្រទេសទទួលនីមួយៗ។

ជារៀងរាល់ឆ្នាំ ពលករធ្វើការនៅក្រៅប្រទេស បានផ្ញើប្រាក់មកក្រុមគ្រួសារមានចំនួនសរុបប្រមាណជាង ២,៩ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ ដែលទាំងនេះមិនត្រឹមតែជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ