Connect with us

ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ស្នើពលរដ្ឋរងផលប៉ះ ពាល់គម្រោងព្រែកជីកស្ងប់អារម្មណ៍ រង់ចាំដំណោះស្រាយ

បានផុស

នៅ

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើឱ្យពលលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ ស្ងប់អារម្មណ៍ និងជឿជាក់លើកិច្ចខិតប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដោះស្រាយផលប៉ះពាល់ដែលនឹងផ្តល់សំណងដល់ពលរដ្ឋរងគ្រោះឱ្យបានសមរម្យបំផុត។ ជាមួយគ្នានេះ លោកក៏បានស្នើឱ្យពលរដ្ឋរក្សាភាពស្ងប់ស្ងាប់ និងកុំជឿតាមការញុះញង់របស់អ្នកមាននិន្នាការប្រឆាំងរដ្ឋាភិបាល ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបទពិសោធន៍ក្នុងការដោះស្រាយសំណងកំពុងធ្វើលើកិច្ចការនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសដឹកនាំគណៈប្រតិភូចុះពិនិត្យតម្រាយផ្លូវទឹកគម្រោងព្រែកជីកហ្វូណនតេជោ កាលពីពេលថ្មីៗនេះលោក ស៊ុន ចាន់ថុល បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រសួងសេដ្ឋកិច្ចមានទិន្នន័យគ្រួសារដែលរងផលប៉ះពាល់រួចហើយ និងត្រៀមបញ្ជូនក្រុមបច្ចេកទេសចុះសិក្សា វាយតម្លៃ និងផ្តល់សំណងទៅតាមគោលនយោបាយ និងច្បាប់។
លោកបញ្ជាក់ថា៖«បច្ចុប្បន្នរាជរដ្ឋាភិបាលមិនទាន់យកដីមួយម៉ែត្រណាទេពីប្រជាពលរដ្ឋ ហើយកំពុងតែព្រាងបោះ​បង្គោលរួចហើយ ទើបក្រសួងសេដ្ឋកិច្ច នឹងដោះស្រាយផលប៉ពាល់នោះ សូមប្រជាពលរដ្ឋកុំស្ដាប់ពាក្យញុះញង់ថា រដ្ឋាភិបាលយកដីធ្លី មិនបង់កម្រៃជូនគាត់ មិនមែនទេ»។

លោកបន្ថែមថា៖«ក្រសួងសេដ្ឋកិច្ច នឹងធ្វើការវាយតម្លៃតាំងពីផលប៉ះពាល់ដើមឈើប៉ុន្មានដើម គាត់មានក្រុមបច្ចេសគាត់ថាដីតំបន់នេះតម្លៃប៉ុន្មានដុល្លារក្នុងមួយម៉ែត្រការ៉េ មិនចេះតែនឹកឃើញថាកន្លែងនេះសងសំណង ២ ដុល្លារ កន្លែងនេះសង ១០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េនោះទេ»។ បើតាមលោក ស៊ុន ចាន់ថុល គម្រោងព្រែកជីកហ្វូណនតេជោ គឺជាប្រយោជន៍ជាតិទាំងមូល ដូច្នេះលោកសំណូមពលរដ្ឋដែលរស់នៅតាមដងព្រែកជីកនេះ មេត្តាអធ្យាស្រ័យខ្ពស់ រក្សាភាពស្ងប់ស្ងាត់រង់ចាំដំណោះស្រាយ។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តី បន្ទាប់ពលរដ្ឋមួយចំនួនដែលរងផលប៉ះពាល់ពីគម្រោងនេះនៅមិនទាន់ទទួលបានព័ត៌មានជាក់ណាមួយពីរដ្ឋាភិបាលក្នុងការដោះស្រាយសំណងនៅឡើយទេ។ យ៉ាងណាមិញ តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានកម្ពុជាថ្មីកន្លងទៅ ពលរដ្ឋដែលរស់នៅតំបន់នោះ បានសម្តែងការគាំទ្រ ចំពោះគម្រោងព្រែកជីកប្រវត្តិសាស្រ្តនេះ ប៉ុន្តែស្នើសុំផ្តល់ដំណោះស្រាយសមរម្យ។

លោក ស៊ុន ចាន់ថុល ធ្លាប់ឱ្យដឹងថា គម្រោងព្រែកជីកនេះនឹងប៉ះពាល់ដល់ពលរដ្ឋ ១៥០០គ្រួសារ  ខណៈព្រែកជីកនេះមានប្រវែងសរុប ១៨០គីឡូម៉ែត្រ ឆ្ពោះពីទន្លេទៅកាន់សមុទ្រ ដោយឆ្លងកាត់ខេត្តចំនួន ៤រួមមាន កណ្តាល តាកែវ កំពត និងខេត្តកែប។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី សង្ឃឹមថា ព្រែកជីកហ្វូណនតេជោ ដែលគ្រោងប្រើរយៈពេលសាងសង់ ៤ឆ្នាំនឹងបញ្ចប់ការសាងសង់មុនផែនការកំណត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម