Connect with us

ព័ត៌មានជាតិ

រដ្ឋនៅតែមានឆន្ទៈជជែករឿងប្រាក់ឈ្នួលគោល ទោះសេដ្ឋកិច្ចសកលប្រឈមនឹងការលំបាក

បានផុស

នៅ

រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកឲ្យមានកិច្ចពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា ជាលើកដំបូងសម្រាប់ឆ្នាំ២០២៥ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប កាលពី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចពិភាក្សានេះ គឺធ្វើឡើងដោយឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលក្នុងគោលដៅធ្វើឲ្យប្រសើរឡើងនូវកំរិតជីវភាពរបស់កម្មករនិយោជិតទាំងអស់។ កិច្ចពិភាក្សានេះដែរ មានការចូលរួមពីតំណាងត្រីភាគី ពោលគឺតំណាងកម្មករនិយោជិត តំណាងនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងការងារ។

ជាការកត់សម្គាល់ ប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំមិនដែលខកខានម្តងណាឡើយចំពោះកិច្ចពិភាក្សា ឬការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតនៃវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប បើទោះណាជាសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងវិបត្តិ ហើយកម្ពុជាក៏កំពុងរងនូវឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកលនេះក៏ដោយ។

ហេតុអ្វីរាជរដ្ឋាភិបាលកម្ពុជាតែងដឹកនាំយ៉ាងទៀងទាត់ជជែកពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិត វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប?

ជាការពិត ការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិត វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងប្រទេសកម្ពុជាបានឆ្លុះបញ្ចាំងនូវចំណុចវិជ្ជមានមួយចំនួន ដូចជា៖ចំណុចទី១. បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដល់ស្ថានភាពជីវភាពរបស់កម្មករនិយោជិតនៃវិស័យនេះ បន្ថែមពីលើការយកចិត្តទុកដាក់ផ្សេងៗទៀត ជាច្រើន។ ទី២. បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធានាឲ្យបានជាអតិបរមាជួយជំរុញប្រាក់ចំណូលកម្មករនិយោជិតឲ្យមានលក្ខណៈប្រសើរឡើង បើទោះណាជាប្រទេសកម្ពុជាកំពុងរងនូវឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកលដូចបណ្តាប្រទេសនានាក៏ដោយ។

ទី៣. បង្ហាញពីសមត្ថភាពរបស់ប្រទេសកម្ពុជា ដែលមិនត្រឹមតែមានការងារច្រើនសម្រាប់ពលរដ្ឋខ្លួនប៉ុណ្ណោះទេ ថែមទាំងតាមជួយគិតគូរជាប្រចាំនូវការដំឡើងប្រាក់ឈ្នួលគោលដល់ពលរដ្ឋជាពិសេសវិស័យកាត់ដេរ ឲ្យមានភាពប្រសើរឡើងថែមទៀត។ទី៤. ការដំឡើងប្រាក់ឈ្នួលអប្បរមាគឺជាការលើកទឹកចិត្តដល់កម្មករនិយោជិតវិស័យកាត់ដេរដើម្បីឲ្យពួកគេរឹងរឹតតែមានសន្ទុះបំពេញការងារ និងបង្កើនសមត្ថភាពផលិតបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងទីផ្សារ ខណៈដែលកម្ពុជាកំពុងមានការប្រកួតប្រជែងខ្លាំងនៅក្នុងតំបន់ និងជាមួយប្រទេសជិតខាង។

ជារួម អ្វីដែលជាការកោតសរសើរនោះគឺ រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ បានបង្ហាញនូវឆន្ទៈក្នុងការជជែកកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ទោះជាការជជែកប្រចាំឆ្នាំនេះ ទទួលបានលទ្ធផលវិជ្ជមានតិចតួច វិជ្ជមានច្រើន ឬពេលខ្លះប្រាក់ឈ្នួលមិនអាចដំឡើងបានដោយសារតែកាលៈទេសៈមិនអំណោយផលដូចក្នុងករណីវិបត្តិសេដ្ឋកិច្ចអំឡុងពេលកូវីដកន្លងមកក៏ដោយ។

ក្រៅពីការគិតគូរក្នុងការតម្លើងប្រាក់ឈ្នួលប្រចាំឆ្នាំ តាមយន្តការក្រុមប្រឹក្សាជាតិកំណត់ប្រាក់ឈ្នួលអប្បបរមាលើវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប រដ្ឋាភិបាលអាណតត្តិទី៧ តាមរយៈក្រសួងការងារ បាននិងកំពុងគិតគូរដល់កម្មករនិយោជិតនៃវិស័យនេះជាច្រើនចំណុចទៀត ក្នុងនោះមានការយកចិត្តទុកដាក់ពីបញ្ហាសុខភាព តាមរយៈបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) ផ្តល់ការឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ បង្កើតទារកដ្ឋាន រិះរកមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតប្រកបដោយសុវត្ថិភាព និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រចំនួន ១,៥លាននាក់ជាដើម។ 

សូមរំលឹកថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបនៅឆ្នាំ២០២៤នេះ គឺ២០៤ដុល្លារអាមេរិកក្នុងមួយខែ។ ក៏ប៉ុន្តែ កម្មករនិយោជិកម្នាក់ៗទទួលបានជាក់ស្តែងច្រើនជាងនេះជិតពីរដង ឬពីរដងក្នុងមួយខែ ដោយបូកទាំងប្រាក់ថែមម៉ោង និងប្រាក់លើកទឹកចិត្តផ្សេងៗទៀត។

សម្រាប់ការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតនៃវិស័យវាយនភណ្ឌកាត់ដេរ ឆ្នាំ២០២៥ ដែលត្រូវបានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នឹងបន្តធ្វើនៅជុំបន្តបន្ទាប់ខាងមុខ ត្រូវគេមើលឃើញថានឹងមានលទ្ធផលប្រកបដោយសុទិដ្ឋិនិយមខ្ពស់ ខណៈវិស័យនេះមានសុខភាពល្អក្នុងការផលិត និងនាំចេញ។

តាមរយៈប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំកំរិតនេះ កម្មករនិយោជិតកម្ពុជានៃវិស័យនេះ ត្រូវបានគេមើលឃើញថាទទួលប្រាក់ឈ្នួលបានខ្ពស់ក្នុងចំណោមប្រទេសជាច្រើន ដែលមានឧស្សាហកម្មវាយនភណ្ឌកាត់ដេរ ប្រកួតប្រជែងនឹងកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

កម្ពុជា-អាមេរិក បង្ហាញបំណងបង្កើនកិច្ចសហប្រតិបត្តិការយោធា ពិសេសការហ្វឹកហ្វឺនរួមគ្នា

ព័ត៌មានជាតិ៨ នាទី មុន

បិទផ្អាកការចរាចរណ៍ទូកដតូច នៅចំណុចព្រែកតាឃ្លោក ឃុំកោះសូទិន

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

រោងចក្រផលិតកម្មវៀតណាម​ពិបាករក​កម្មករ​ ​ពេល​រដូវ​កាល​បញ្ជា​ទិញ​ច្រើន​ចូល​មកដល់

ព័ត៌មានជាតិ១៥ នាទី មុន

ភ្ញៀវទេសចរអន្តរជាតិអាចធ្វើការទូទាត់តាមកម្មវិធី”BAKONG Tourists App” ជាមួយ​ជាង ៣លានទីតាំងលក់ទំនិញ និងហាង នៅទូទាំងប្រទេសកម្ពុជា

ចរាចរណ៍២៣ នាទី មុន

បុរសម្នាក់ ជិះម៉ូតូទាក់ដៃចង្កូត ដួលចូលក្រោមរថយន្តដឹកសាំង កិនបែកក្បាលស្លាប់នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

គ្រាន់តែព្យុះ​យ៉ាក់ជី​​​១​ប៉ះពាល់​កុមារ​៦លាននាក់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី២៣ កម្ពុជានឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ ធ្វើឱ្យមានភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មតា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម ត្រៀមខ្លួននិងផ្អាកជើងហោះហើរ ខណៈព្យុះថ្មី នឹងវាយប្រហារ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន​ប្រើ​ដ្រូនវាយ​ប្រហារ​តំបន់ Tver របស់​រុស្ស៊ី បង្ក​ជា​ការ​ផ្ទុះ​ដ៏​សម្បើម

Sokha Hotels

ព័ត៌មានពេញនិយម