Connect with us

ព័ត៌មានជាតិ

លោក ម៉ាង ស៊ីណេត​  នាំយកថវិកាសម្ដេចធិបតី និងលោកជំទាវ ជូនកម្មកររោងចក្រជាង២០នាក់ជួបគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ  បាននាំយកថវិកាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់កម្មករ កម្មការិនី រងគ្រោះដែលបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាំង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាលព្យាបាលនៅមណ្ឌលសុខភាពស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង មន្ទីរពេទ្យខេត្តកំពង់ស្ពឺ ចំណែកអ្នករងរបួសធ្ងន់បន្តបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យតេជោ សន្តិភាព និងមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសមៈ (ពេទ្យលោកសង្ឃ) នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តព្រះសីហនុ  ក៏បានសំណូមពរដល់ក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់ជួយពិនិត្យព្យាបាលជូន កម្មករ កម្មការិនីឱ្យអស់ពីលទ្ធភាព ដើម្បីបានឆាប់ជាសះស្បើយបានត្រឡប់ទៅបំពេញការងារវិញ។

គួរឱ្យដឹងថា កាលពីវេលាម៉ោងជាង៥ព្រឹកថ្ងៃទី២៨ ខែសីហា គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តដឹកទំនិញមួយគ្រឿងទម្ងន់ ៥តោន ជាមួយនឹងរថយន្តដឹកកម្មករចំនួន ២៨នាក់ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា លុះនៅមុខវត្តកំពង់សីលា ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត្រលេខ១២៧-១២៨  ក៏ជួបគ្រោះ ដែលបណ្តាលឱ្យមនុស្សចំនួន២នាក់បានស្លាប់ រងរបួសធ្ងន់ស្រាលសរុបចំនួន ២៦នាក់។

បើតាមសមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ភាគី​ខាង​រថយន្ត​កូរ៉េដឹកទំនិញក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ កោះកុង 3A-0815 មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ឆ្ពោះ​ទៅ​ភ្នំពេញ អ្នក​បើកបរ​បាន​រត់​គេច​ខ្លួន​បាត់។ រីឯ​ភាគី​ខាង​រថយន្ត​សាំងយ៉ុង ដឹក​កម្មករ ពាក់​ស្លាក​លេខ កំពត 2A-1524 បើកបរ​ដោយ​ឈ្មោះ ផាន ភ័ក្រ ភេទ​ប្រុស អាយុ ៤១ ឆ្នាំ របួសធ្ងន់ ខណៈបញ្ជូន​ដល់​មន្ទីរពេទ្យបានស្លាប់ មាន​ទីលំនៅ​ភូមិ​វាល ឃុំ​កំពង់​សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ និង​ឈ្មោះ រ៉ូ ហ្វីយ៉ា ភេទ​ស្រី អាយុ ២៥ ឆ្នាំ ជា​ខ្មែរ​ឥស្លាម រស់នៅ​ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ស្លាប់នៅនឹងកន្លែង។

តាមសមត្ថកិច្ច រថយន្ត​កូរ៉េ ដឹកទំនិញ មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ឆ្ពោះ​ទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​ឡើង​វ៉ា​ជែង​ជាមួយ​រថយន្ត​មួយ​ផ្សេង​ទៀត ក៏​រ៉េ​ចង្កូត​បុក​រថយន្ត​សាំង​យ៉ុង​ដឹក​កម្មករ​រោងចក្រ ក្នុង​ទិសដៅ​ផ្ទុយគ្នា (​ពី​កើត​ទៅ​លិច​) យ៉ាង​ពេញទំហឹង៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម