Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ សង្ឃឹមថា​នាយករដ្ឋមន្ត្រី នឹងជូនលិខិតអរគុណដល់អ្នកបរិច្ចាគចាប់ពី១រយរៀលឡើងទៅ

បានផុស

នៅ

«ខ្ញុំសង្ឃឹមថានាយករដ្ឋមន្រី្តហ៊ុន ម៉ាណែត នឹងជូនលិខិតថ្លែងអំណរគុណជូនគ្រប់បងប្អូនដែលបានបរិច្ចាគរាប់តាំងពី១០០រៀលឡើងទៅដើម្បីបងប្អូនដែលបានចូលរួមទាំងរក្សាទុកសម្រាប់តកូនតចៅអំពីស្មារតីស្នេហាជាតិរបស់ឪពុកម្តាយជីដូនជីតា»។ នេះគឺជាសំណេររបស់សម្ដេចតេជោ ហ៊ុន សែន នៅលើប្រព័ន្ធតេឡេក្រាម នាយប់ថ្ងៃពុធនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ បានសរសេរយ៉ាងដូច្នេះ គឺបន្ទាប់ពីសម្ដេចធិតបតី ហ៊ុន ម៉ាណែត បាននិងកំពុងចេញលិខិតថ្លែងអំណរគុណជូនដល់អ្នកបរិច្ចាគថវិកា ក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

តាមរយៈសំណេរនាយប់ថ្ងៃទី២៨ ខែសីហា​ សម្ដេច ហ៊ុន សែន បានអះអាងថាសម្ដេចមានការភ្ញាក់ផ្អើលនិងសប្បាយរីករាយយ៉ាងខ្លាំងដោយបានទទួលដំណឹងថាមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើផ្លូវថ្នល់កំពុងតែមានការចូលរួមពីសំណាក់ប្រជាជននៅតាមមូលដ្ឋាន។

សម្រាប់សម្ដេចតេជោ ការចូលរួមគាំទ្រមូលនិធិមួយនេះ ជាកាយវិការធំធេងក្នុងការស្រឡាញ់ទឹកដី ដែលរបងរក្សាអធិបតេយ្យជាតិដ៏មាំមួន។

សម្ដេចប្រធានព្រឹទ្ធសភា សង្កត់ធ្ងន់ដូច្នេះ៖«នេះជាចលនាជាតិដ៏មហិមាក្នុងការស្រឡាញ់ជាតិស្រឡាញ់ទឹកដីរបស់ប្រជាជនយើងដែលជាខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជនដែលខ្លាំងជាងអ្វីៗទាំងអស់»

នៅក្នុងសំណេររបស់សម្ដេចតេជោ ក៏បានឱ្យដឹងថា ប្រជាជននៅភូមិត្រពាំងចកភូមិគ្រាំងគរ ភូមិកែស ភូមិគល់គមភូមិ អង្ករនាប ភូមិថ្មកែវ ភូមិត្រពាំងឬស្សីឃុំត្រាំកក់ ស្រុកត្រាំកក់ខេត្តតាកែវបានចូលជាថវិកាខ្លះ៣០០រៀល ៥០០រៀល១០០០រៀល ២០០០រៀល ៥០០០រៀល១០០០០រៀល ២០០០០រៀល។

សម្រាប់សម្ដេច ហ៊ុន សែន ថវិកាសំខាន់ហើយ តែអ្វីដែលសំខាន់ជាងថវិកាទៅទៀតេះ គឺទឹកចិត្តស្នេហាជាតិរបស់ប្រជាជនខ្មែរដែលម្ចាស់ប្រទេស។

ជាកាកត់សម្គាល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលផ្ដួចផ្ដើមឡើងដោយសម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា កំពុងទទួលបានការចូលរួមយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់ ព្រះសង្ឈ  មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ  និងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ទាំងរស់នៅក្នុងប្រទេស និងរស់នៅក្រៅប្រទេស ទៅតាមសទ្ធារៀងៗខ្លួន។

កាលពីថ្ងៃទី២៧ ខែសីហា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកផ្ដួចផ្ដើមបង្កើតមូលនិធិ បានចាត់ទុកការចូលរួមបរិច្ចាគថាជាកាយវិការចូលរួមដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ដែលបានសបញ្ជាក់យ៉ាងច្បាស់អំពីធ្លុងមហាសាមគ្គី និងស្មារតីជាតិខ្មែរតែមួយប្រកបដោយមនសិកា​រស្នេហាជាតិ​ ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍ​មាតុភូមិកម្ពុជា។

បន្ថែមពីសំណេរ ថ្លែងអំណរគុណតាមរយៈបណ្ដាញសង្គម នាយករដ្ឋមន្ត្រីដែលជាអ្នកបង្កើតមូលនិធិ គឺបាន និងកំពុងមមាញឹកចេញលិខិតថ្លែងអំណរគុណជូនចំពោះអ្នកដែលបានបរិច្ចាគថវិកា ក្នុងបុព្វហេតុការពារមាតុភូមិកម្ពុជា៕​

ដោយ៖ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម