Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបើកកិច្ចប្រជុំលើក​ទី២​នៅព្រឹកនេះ ដើម្បីចចារកំណត់ប្រាក់ឈ្នួលកម្មករឆ្នាំ២០២៥

បានផុស

នៅ

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ ឆ្នាំទី២ នឹងបើកប្រជុំលើកទី២នៅព្រឹកថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៤​នេះ ដើម្បីចចារកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង
និងផលិតផលិតផលធ្វើដំណើរ និងកាបូប ឆ្នាំ២០២៥ បន្ទាប់ពីបើកកិច្ចប្រជុំលើកទី១កា លពីថ្ងៃទី១៤សីហាកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលនៃកិច្ចប្រជុំទី១បានសម្រេចប្រជុំត្រីភាគីជាបន្តបន្ទាប់នៅថ្ងៃទី២៩សីហា ថ្ងៃទី៦, ទី១២, ទី១៩ និងទី២៦ ខែកញ្ញា
ឆ្នាំ២០២៤ ជាកិច្ចប្រជុំចុងក្រោយប្រកាសប្រាក់ឈ្នួលផ្លូវការ។

ជាមួយគ្នានេះដែរកិច្ចប្រជុំក៏បានណែនាំដល់ត្រីភាគីត្រូវផ្នែកទៅលើលក្ខណៈវិនិច្ឆ័យទាំង៧រួមមាន វិនិច្ឆ័យតាមបែប សង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា​ និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) សម្រាប់ធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចចារប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥។

លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីពបានមានប្រសាសន៍ថា ភាគីសហជីពនឹងដាក់តួលេខបឋម​ចំនូន​២១៨​ដុល្លារ​អាមេរិកជូនអង្គប្រជុំធ្វើការពិភាក្សានៅព្រឹកថ្ងៃទី២៩សីហា បន្ទាប់ពីយើងបានប្រជុំ និងឯកភាពគ្នារួចមក។ ក្នុងករណីតួលេខនេះមានការប្រែប្រួលយ៉ាងណាៗនោះយើងនឹងបន្តជួបពិភាក្សាគ្នាជាបន្តបន្ទាប់ទៀតដើម្បីស្វែងរកដំណោះស្រាយមួយសមរម្យ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។

លោកបានស្នើឱ្យភាគីនិយោជកជួយពិនិត្យលទ្ធភាពដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតឱ្យបានសមរម្យបន្ថែមទៀតដើម្បីជួយសម្រួលដល់ការរស់នៅរបស់កម្មករកាន់តែប្រសើរឡើងបន្ថែមទៀត ខណៈបច្ចុប្បន្នប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតមានចំនួន២០៤ដុល្លារក្នុង១ខែ។

លោក សំ សឿន បានបន្តទៀតថា «តាងនាមឱ្យកម្មករនិយោជិត ខ្ញុំសូមសំណូមពរដល់ភាគីនិយោជកជួយពិនិត្យលទ្ធភាព​ដំឡើងប្រាក់ឈ្នួលឱ្យបានសមរម្យបន្ថែមទៀតដល់កម្មករនិយោជិតព្រោះថា ការដំឡើងប្រាក់ឈ្នួលនេះនឹងជួយលើកកម្ពស់សុខភាពកម្មករនិយោជិតកាន់តែល្អក៏ដូចជាលើកស្ទួយជីវភាពគ្រួសារបានកាន់តែប្រសើរពិសេសជួយលើកកម្ពស់ផលិតកម្មតាមសហគ្រាសកាន់តែរីកចម្រើនផងដែរ»។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ
ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប គឺមានចំនួន២០៤ដុល្លារក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែមកម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២១ ទៅ២៣២ដុល្លារ​អាម៉េរិកក្នុងមួយខែ ដោយមិនទាន់គិតពីអត្ថប្រយោជន៍ផ្សេងទៀតដែលទទួលបានពី ប.ស.ស.៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម