ព័ត៌មានជាតិ
បង្កើតអាកាសយានដ្ឋានតេជោ ថ្នាក់ស្មើនាយកដ្ឋានចំណុះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្តីពីការបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ ថ្នាក់ស្មើនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានប្រតិបត្តិការ និងសេវាកម្មនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
តាមអនុក្រឹត្យបានបញ្ជាក់ពីតួនាទី និងភារកិច្ចអាកាសយានដ្ឋានអន្តរជាតិតេជោ ជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការសម្របសម្រួលកិច្ចប្រតិបត្តិការ និងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ។
អាកាសយានដ្ឋានអន្តរជាតិតេជោ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងសា្ថប័នពាក់ព័ន្ធនានា ដើម្បីធានាសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងនិងជុំវិញអាកាសយានដ្ឋានអន្តរជាតិ។
សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងសា្ថប័នពាក់ព័ន្ធនានា ក្នុងការរៀបចំការពារនិងធ្វើបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ គណៈប្រតិភូជាតិនិងអន្តរជាតិដែលទៅបំពេញបេសកកម្មនៅក្រៅប្រទេសនិងមកបំពេញបេសកកម្មនៅកម្ពុជា។
សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងសា្ថប័នពាក់ព័ន្ធនានា ក្នុងការដឹកនាំធ្វើលំហាត់សមយុទ្ធគ្រប់គ្រងគ្រោះអាសន្នឱ្យបានទៀងទាត់។ ចូលរួមផ្តល់យោបល់លើការវាយតម្លៃបច្ចេកទេសការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ ដែលទាក់ទងនឹងការគ្រប់គ្រងប្រតិបត្តិការនិងនិងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ។
អាកាសយានដ្ឋានអន្តរជាតិតេជោ រៀបចំកម្មវិធីនិងផែនការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីលើការងារគ្រប់គ្រងប្រតិបត្តិការនិងការអភិវឌ្ឍអាកាសយានដ្ឋាន។ ទទួលខុសត្រូវចំពោះការធ្វើអធិការកិច្ច និងសវនកម្មលើវិស័យអាកាសចរណ៍ស៊ីវិល។ ធ្វើរបាយការណ៍ពីសកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ និងអនុវត្តភារកិច្ចផ្សេងៗទៀត តាមការប្រគល់ពីអគ្គនាយកនៃអគ្គនាយកដ្ឋានប្រតិបត្តិការនិងសេវាកម្ម។
រចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិតេជោ ដឹកនាំដោយនាយកមួយរូបមានឋានៈស្មើប្រធាននាយកដ្ឋាន និងមាននាយករងមួយចំនួនតាមការចាំបាច់ មានឋានៈស្មើអនុប្រធាននាយកដ្ឋាន។
នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលក្នុងការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ។
ការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល៕
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន