ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យសាឡង់បន្តស្ដារសម្អាតព្រែកអូវែងរំដោះទឹកជន់លិចក្នុងរដូវភ្លៀង
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងជំនាញចុះពិនិត្យសាឡង់បន្តស្ដារសម្អាតព្រែកអូវែង ដើម្បីសម្រួលឲ្យប្រព័ន្ធបង្ហូរទឹករបស់ព្រែកមួយនេះរំដោះទឹកបានយ៉ាងរលូន។
កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៤ លោកអភិបាលខណ្ឌ បានចុះពិនិត្យការស្ដារប្រឡាយដ៏សំខាន់នេះ ដើម្បីបញ្ចៀសពីការជន់លិចនៅរដូវវស្សា បើកមុខផ្ទៃប្រឡាយឲ្យធំ និងធ្វើឲ្យជម្រៅប្រឡាយជ្រៅ អាចស្តុកទឹកក្នុងបរិមាណច្រើន។ ដូចនេះ ពេលមានភ្លៀងធ្លាក់ខ្លាំង ឬត្រូវទទួលរងទឹកហូរធ្លាក់ ក៏ទឹកអាចហូរបានដោយរលូន មិនបង្កការរាំងស្ទះចរន្តទឹកហូរ ឬបង្កការលិចលង់ប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះឡើយ។ ទាំងនេះបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាកនៅក្នុងមូលដ្ឋាន។
លោកអភិបាលខណ្ឌ បានសំណូមពរទៅដល់ប្រជាពលរដ្ឋឲ្យជួយថែរក្សាអនាម័យ ទុកដាក់កាកសំណល់សំរាមត្រឹមត្រូវ ជៀសវាងភ្លៀងធ្លាក់មកម្ដងៗ អាចមានកាកសំណល់ហូរតាមទឹកធ្វើឲ្យជន់លិច។
សូមបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាល ក៏ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង និងកំពុងមមាញឹកផងដែរ គ្រប់បណ្ដាលមូលដ្ឋានខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ក្នុងការស្ដារប្រឡាយ ប្ដូរប្រព័ន្ធលូជាដើម ដើម្បីកាត់បន្ថយការជន់លិចពេលមានភ្លៀងធ្លាក់ម្ដងៗ៕
អត្ថបទ ៖ ម៉េង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?