Connect with us

ព័ត៌មានជាតិ

ប.ស.ស ពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព​សម្រាប់និស្សិត និងសិស្សនគរបាល

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ពង្រីក​វិសាលភាព​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​និស្សិត និង​សិស្ស​នគរបាល ដែល​កំពុង​សិក្សា​ និង​ហ្វឹកហាត់​ នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា និង​សាលា​នគរបាល​ជាតិភូមិ​ភាគ​“​ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងៗ ពី​រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ជាមួយ​លោក យោគ សាម​ឌី អគ្គលេខាធិការរង​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ស្តីពី “​ការពង្រីក​វិសាលភាព​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​និស្សិត និង​សិស្ស​នគរបាល ដែល​កំពុង​សិក្សា​ និង​ហ្វឹកហាត់​នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា និង​សាលា​នគរបាល​ជាតិភូមិ​ភាគ​“​ កាលពី​ថ្ងៃទី​ ២៨​ សីហា លោកបណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង ប​.​ស​.​ស​. តំណាង លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា ​កិច្ចប្រជុំ​ខាងលើ រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​ការពង្រីក​វិសាលភាព​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​និស្សិត និង​សិស្ស​នគរបាល​ដែល​កំពុង​សិក្សា និង​ហ្វឹកហាត់​នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា និង​សាលា​នគរបាល​ជាតិភូមិ​ភាគ។

លោក​បណ្ឌិត​បាន​បន្តថា ​ក្នុង​កិច្ចប្រជុំ​នោះ បាន​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់ ហើយ​ក្នុងឱកាស​នោះ​ដែរ លោក​បណ្ឌិត​អគ្គនាយករង ប​.​ស​.​ស​. បានផ្ដល់​ជា​ធាតុ​ចូល​សំខាន់ៗ មួយចំនួន​ទៅកាន់​អង្គប្រជុំ​ ដើម្បីឱ្យ​ស្របទៅតាម​លក្ខខណ្ឌ​បច្ចេកទេស និង​បទប្បញ្ញត្តិ នៃ​ច្បាប់​ជា​ធរមាន និង​ជា​ពិសេស​ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

យោងតាម​របាយការណ៍​ស្តីពី​លទ្ធផល​ការងារ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី ៧ នៃ​រដ្ឋសភា ក្រសួង​ការងារ បាន​អនុវត្ត “​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​បុគ្គល ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​.”​គិត​ត្រឹម​ថ្ងៃទី​ ២០ ខែសីហា ឆ្នាំ​ ២០២៤ នេះ​ មាន​សមាជិក ប​.​ស​.​ស​. ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សរុប​ចំនួន ៤០៤ ៤៥៧ ​នាក់ និង​អ្នក​ក្នុងបន្ទុក សមាជិក ប.ស.ស មាន​ចំនួន ៨៧ ៩០៧ នាក់ និង​បានធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ចំនួន ៥ ០៨៨ លើក ឱ្យទទួល​ព័ត៌មាន​អំពី​ការអនុវត្ត​កម្មវិធី​ថ្មី​នេះ ដល់​ប្រជាជន​ប្រមាណ ១,៤ លាន​នាក់។

ចាប់ពី​ដើមឆ្នាំ ២០២៤ រហូតដល់​ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ នេះ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​. ស​.) បាន​ចុះឈ្មោះ​សមាជិក​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​ថ្មី​បាន ចំនួន ៣០០ ១៦៧ នាក់ និង​មាន​អ្នក​ទៅ​ប្រើប្រាស់​សេវា​សរុប​ចំនួន ៣៨១ ៣២២ ដង និង​ចំណាយ​តាវកាលិក​អស់​ទឹកប្រាក់​ប្រមាណ ២៥ ៩៣១ លាន​រៀល៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម