ព័ត៌មានជាតិ
ភាគីសហជីពស្នើសុំដំឡើង ១៤ ដុល្លារ ខណៈនិយោជកដំឡើងត្រឹម ១ ដុល្លារប៉ុណ្ណោះ សម្រាប់ប្រាក់ឈ្នួលកម្មករឆ្នាំ ២០២៥
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី ៣ ឆ្នាំទី ២ បានបើកកិច្ចប្រជុំចរចាប្រាក់ឈ្នួលនៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ នេះ ហើយជាលទ្ធផលភាគីសហជីពបានស្នើសុំដំឡើង ១៤ ដុល្លារ ខណៈភាគីនិយោជកស្នើសុំដំឡើងត្រឹមតែ ១ ដុល្លារប៉ុណ្ណោះ ពីលើប្រាក់ឈ្នួលបច្ចុប្បន្នដែលមាន ២០៤ ដុល្លារ ក្នុង ១ ខែ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា លទ្ធផលនៅក្នុងកិច្ចប្រជុំត្រីភាគីព្រឹកមិញនេះ ភាគីនីមួយៗ បានពន្យល់គ្នាពីបម្រែបម្រួល នៃលក្ខណវិនិច្ឆ័យទាំង ៧ និងបានគណនាតួលេខរៀងៗ ខ្លួន ដោយសហជីពស្នើសុំដំឡើង ១៤ ដុល្លារ ស្មើនឹង ២០១៨ ដុល្លារ និងភាគីនិយោជកស្នើសុំដំឡើង ១ ដុល្លារ ស្មើនឹង ២០៥ ដុល្លារ សម្រាប់ឆ្នាំ ២០២៥ ជាជំហរបឋម។ ប៉ុន្តែនៅពេលមានកិច្ចប្រជុំជាបន្តបន្ទាប់ទៀត ជំហរនេះអាចមានការប្រែប្រួល ដោយភាគីខ្លះអាចដំឡើងបន្ថែម និងខ្លះទៀតអាចបន្ថយតួលេខមកវិញខ្លះ។
លោករដ្ឋមន្ត្រីបានបន្តថា ការប្រជុំនេះភាគីនីមួយៗ មានការយល់ដឹង និងមានភាពចាស់ទុំច្រើន ហើយសង្ឃឹមថា នឹងមានការសម្របសម្រួលគ្នាបន្ថែមទៀត។ អ្វីយើងដឹងថាកើនឡើងតិច ឬច្រើន នឹងមានកំណើនឆ្នាំ ២០២៥ គ្រាន់តែកំណើនផ្សេងគ្នា និយោជក ១ ដុល្លារ និងសហជីព ១៤ ដុល្លារ។

ចំណែកខាងភាគីរដ្ឋាភិបាល នឹងសម្របសម្រួលឱ្យអស់លទ្ធភាព ដើម្បីភាគីនីមួយៗ ខិតទៅរកប្រសប់គ្នា ហើយបើអាចរកបាននូវកុងសង់ស៊ីគ្នាកាន់តែប្រសើរ តែបើមិនមានការឯកភាពគ្នាទេ យើងនឹងអនុវត្តតាមច្បាប់ គឺការបោះឆ្នោតក្នុងកិច្ចប្រជុំចុងក្រោយនៅថ្ងៃទី ២៦ កញ្ញា ខាងមុខ។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី ៣ ឆ្នាំទី ២ បានបើកកិច្ចប្រជុំលើកទី ១ កាលពីថ្ងៃទី ១៤ សីហា លើកទី ២ ថ្ងៃទី ២៩ សីហា និងបន្តរៀបចំប្រជុំជាបន្តបន្ទាប់ទៀតនៅថ្ងៃទី ៦, ទី ១២, ទី ១៩ និងទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ ជាកិច្ចប្រជុំចុងក្រោយ។

ការចរចាប្រាក់ឈ្នួលកម្មករនេះ ត្រីភាគីត្រូវផ្នែកទៅលើលក្ខណវិនិច្ឆ័យទាំង ៧ រួមមាន វិនិច្ឆ័យតាមបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ)។
នៅក្នុង ២០២៤ នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប គឺមានចំនួន ២០៤ ដុល្លារ ក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ បន្ថែម កម្មករ-និយោជិតម្នាក់ អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២១ ទៅ ២៣២ ដុល្លារអាមេរិក ក្នុងមួយខែ ដោយមិនទាន់ពីគិតពីអត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានពី ប.ស.ស៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ