ព័ត៌មានជាតិ
បង្កើតរបៀងលំហែបៃតង ខេត្តតំបន់អភិវឌ្ឍន៍ត្រីកោណ CLV សំដៅបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍
លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានអះអាងនៅក្នុងជំនួបជាមួយគ្រួសារបរិស្ថាន បូកសរុបការងារនិងដាក់ចេញផែនការឆ្នាំបន្ទាប់ក្នុងវិស័យបរិស្ថាន នាថ្ងៃទី២៨ ខែសីហា នេះថា ក្រសួងបរិស្ថានគ្រោងបង្កើតរបៀងលំហែបៃតងនៅតាមតំបន់ការពារធម្មជាតិ ៣ ទីតាំងសំខាន់ៗបន្ថែមទៀត សំដៅបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ ពង្រឹងការការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះឱ្យកាន់តែមានប្រសិទ្ធភាព។
លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ថា នៅក្នុងឆ្នាំបន្ទាប់នឹងបន្តអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបង្កើតឡើងស្របនឹងយុទ្ធសាស្រ្តបញ្ជកោណរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការពារទឹកដី ការពារធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។
ជាក់ស្តែង ក្រសួងបរិស្ថានគ្រោងបង្កើតរបៀងលំហែបៃតងនៅតាមតំបន់ការពារធម្មជាតិ ៣ ទីតាំងបន្ថែម ដោយផ្សារភ្ជាប់ពីគោលដៅលំហែបៃតងមួយ ទៅកាន់គោលដៅលំហែបៃតងផ្សេងទៀត ឬទៅកាន់ទីរមណីយដ្ឋានផ្សេងទៀត ដែលផ្តល់ប្រយោជន៍ដល់ការលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ តាមរយៈការបង្កើតឱ្យមាន «ការងារបៃតង» មានដូចជា សេវាកម្មទេសចរណ៍ ការដាំដំណាំ ការចិញ្ចឹមសត្វ ការកែច្នៃម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ជាដើម ដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ សំដៅពង្រឹងការការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះកាន់តែមានប្រសិទ្ធភាព។
របៀងលំហែបៃតង ដែលជាទិសដៅបន្តរបស់ក្រសួងបរិស្ថាន រួមមាន៖ ១) របៀងលំហែបៃតង តភ្ជាប់នៅខេត្តកំពង់ស្ពឺ កោះកុង កំពង់សោម កំពត និងកែប, ២) របៀងលំហែបៃតងនៅតំបន់អភិវឌ្ឍន៍ត្រីកោណ CLV-TDA ដែលមានខេត្តចំនួន៤ រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី និង៣) របៀងលំហែបៃតង នៅខេត្តកំពង់ធំ សៀមរាប ប៉ៃលិន ព្រះវិហារ និងឧត្តរមានជ័យ។
កាលពីឆ្នាំទី១ កន្លងមក ក្រសួងបរិស្ថានបានប្រកាសដាក់ចេញការបន្តអភិវឌ្ឍន៍ ទីតាំងទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិជាពិសេស «គោលដៅលំហែបៃតង» ដែលបានអនុវត្តនៅឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» និងឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព