ព័ត៌មានជាតិ
៣ចំណុចរបស់តំណាងកម្ពុជានៅ អសប ពន្យល់អ្នករាយការណ៍ពិសេស៤រូប នៅហ្សឺណែវ
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានប្រតិកម្មយ៉ាងខ្លាំងចំពោះរបាយការណ៍របស់អ្នករាយការណ៏ពិសេស អសប ចំនួន៤រូប ពាក់ព័ន្ធនឹងការអនុវត្តច្បាប់នៅប្រទេសកម្ពុជា និងការជំនុំជម្រះក្តីលើលោក សម រង្ស៊ី។
បើតាមលោក អាន សុខខឿន ៣ចំណុចនោះ គឺទី១, អ្នកជំនាញខាងលើ ដែលបម្រើការងារក្នុងសមត្ថភាពផ្ទាល់ខ្លួន និងមិនមែនជាមន្ត្រី អង្គការសហប្រជាជាតិ បានតាំងខ្លួនជាចៅក្រម អារកាត់កិច្ចការផ្ទៃក្នុងរបស់តុលាការនៃរដ្ឋ អធិបតេយ្យមួយ។ អ្នករាយការណ៍ពិសេសត្រូវបំពេញតួនាទីរបស់ខ្លួន ឲ្យបានម៉ឺងម៉ាត់តាម “ក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការ សម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេសៗ ដែល បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការគោរពបទប្បញ្ញត្តិក្នុងស្រុក និងធម្មនុញ្ញអង្គការ សហប្រជាជាតិ។
ទី២, លោកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត ហាក់ភ្លេចថា លោកស្រីផ្ទាល់ធ្លាប់បានថ្លែងថ្កោលទោស សម រង្ស៊ី នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីឆ្នាំ២០១៩ ចំពោះសម្ដីបរិហារកេរ្តិ៍ និង លោក សម ញុះញង់ឲ្យផ្តួលរំលំរដ្ឋាភិបាលជ្រើសតាំង ដោយពលរដ្ឋកម្ពុជាតាមរយៈការបោះឆ្នោត ។បទល្មើស ដូចគ្នានេះហើយ ដែលលោក សម រង្សី និងបក្ខពួក ត្រូវបានតុលាការរកឃើញថា មានពិរុទ្ធ។ តុលាការកម្ពុជាធ្វើការជំនុំជម្រះក្តី មិនផ្អែកលើពាក្យចចាមអារ៉ាមទេ ប៉ុន្តែសំអាងលើភស្តុតាង រឹងមាំជាក់ស្តែង និងស្របតាមនីតិវិធីត្រឹមត្រូវ រួមទាំងគោរពសិទ្ធិមានមេធាវីការពារ។ ផែនការដ៏ គ្រោះថ្នាក់របស់បុគ្គលមួយក្រុមនោះបានញុះញង់កងទ័ព មន្ត្រីរាជការ និងពលរដ្ឋឲ្យផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់ និងកៀរគរថវិកា ដើម្បីផ្គត់ផ្គង់កម្លាំងខុសច្បាប់គាំទ្រចលនារបស់ខ្លួន ដែលទង្វើនេះគឺស្មើនឹងការធ្វើរដ្ឋប្រហារ ប៉ុន្តែត្រូវបានទប់ស្កាត់ទាន់ ពេលវេលា។ ជនល្មើស ត្រូវផ្តន្ទាទោស តាមបញ្ញត្តិមាត្រា២៧ និងមាត្រា៤៥១ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា។
ទី៣, ការអះអាងថា ការជំនុំជម្រះមិនបានធ្វើឡើងជាសាធារណៈ និងដោយគ្មានវត្តមាន ជនជាប់ចោទ បង្ហាញឲ្យឃើញកាន់តែច្បាស់ថា អ្នករាយការណ៍ពិសេសទាំងនោះពឹងផ្អែក ទាំងស្រុងលើប្រភពព័ត៌មានមិនបានផ្ទៀងផ្ទាត់ និងថា អ្នកជំនាញទាំងនោះហាក់មានការយល់ ដឹងតិចតួច ឬពុំមានឆន្ទៈចង់យល់អំពីនីតិវិធីតុលាការរបស់កម្ពុជា។ ការពិតគឺថា មេធាវីការពារជនជាប់ចោទ តំណាងអង្គទូតបរទេស និងអង្គការសង្គមស៊ីវិល បានមានវត្តមានចូលរួមដោយ ផ្ទាល់ នៅក្នុងបន្ទប់សវនាការ ដែលនេះបង្ហាញថា នីតិវិធីតុលាការបានប្រព្រឹត្តទៅដោយមាន ការចូលរួមនិងតម្លាភាពត្រឹមត្រូវ។ នៅគ្រប់ប្រទេសប្រជាធិបតេយ្យទាំងអស់ ការសម្រេចឲ្យចូលទៅក្នុងបន្ទប់សវនាការ តែងតែជាឆន្ទានុសិទ្ធិរបស់តុលាការ ដោយពិចារណាលើទំហំជាក់ ស្តែងនៃបន្ទប់ និងការប្រព្រឹត្តទៅនៃសវនាការប្រកបដោយរបៀបរៀបរយនិងសុវត្ថិភាព។
លោក អាន សុខខឿន អះអាងថា ការវាយតម្លៃដោយធ្វេសប្រហែសរបស់អ្នករាយការណ៍ពិសេស នឹងអាចបញ្ចៀសបាន ប្រសិនបើពួកគាត់បានប្រកាន់យកវិធីសាស្ត្រធ្វើការប្រកបដោយយុត្តិធម៌និងស្ថាបនា ជាមួយរាជរដ្ឋាភិបាល មុនពេលពួកគាត់ប្រញាប់ប្រញាល់ចេញផ្សាយព័ត៌មានខាងលើ ក្រោមហេតុផលគួរឲ្យសង្ស័យ៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ លោក កឹម សុខា មិនបានហាមឃាត់ ឬរារាំង ក្រុមណាក្នុងការបង្កើតបក្សនយោបាយនោះទេ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់