Connect with us

ព័ត៌មានជាតិ

គណៈប្រតិភូ ប.ស.ស ចូលរួមសិក្ខាសាលាស្ដីពីរបបសន្តិសុខសង្គម​សម្រាប់បុគ្គលស្វ័យនិយោជន៍ និងកម្មករ-និយោជិត តាមថ្នាលឌីជីថល

បានផុស

នៅ

គណៈប្រតិភូ ប.ស.ស នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដឹកនាំ​ដោយ លោក សោម សុខ​ធី អនុ​ប្រធាន​នាយកដ្ឋាន​សេវា​អតិថិជន និង​ទំនាក់ទំនង​សាធារណៈ តំណាង លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​ចូលរួម​សិក្ខាសាលា​បច្ចេកទេស​ស្ដីពី​របប​សន្តិសុខ​សង្គម​សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍ និង​កម្មករ-និយោជិត​តាម​ថ្នាល​ឌីជីថល នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក នៅ​ក្នុង​ទីក្រុង​កូឡាឡាំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលា​បច្ចេកទេស​ខាងលើនេះ រៀបចំឡើង​ដោយ​អង្គភាព​សន្តិសុខ​សង្គម ម៉ាឡេស៊ី (SOCSO) សហការ​ជាមួយ​សមាគម​សន្តិសុខ​សង្គម​អន្តរជាតិ ដែលមាន​សមាសភាព​ចូលរួម​ដោយផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​សរុប​ប្រមាណ​ជាង ១ ០០០ នាក់ មកពី​ស្ថាប័ន​សន្តិសុខ​សង្គម ដែលជា​សមាជិក​សមាគម​សន្តិសុខ​សង្គម​អន្តរជាតិ (ISSA)។

លោក សោម សុខ​ធី អនុ​ប្រធាន​នាយកដ្ឋាន​សេវា​អតិថិជន និង​ទំនាក់ទំនង​សាធារណៈ នៃ​ប​.​ស​.​ស​. បានឱ្យដឹងថា សិក្ខាសាលា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នាពេល​ថ្មីៗ នេះ ក្នុង​ការ​ជំរុញ​ការ​គ្របដណ្ដប់​របប​សន្តិសុខ​សង្គម​ទៅដល់​កម្មករ-និយោជិត​តាម​ថ្នាល​ឌីជីថល និង​បុគ្គល​ស្វ័យ​និ​យោជន៍។ ការ​ពង្រីក​វិសាលភាព​ក្នុង​ក្របខ័ណ្ឌ នៃ​បទដ្ឋាន​គតិយុត្តិ ការ​កំណត់​នូវ​ប្រភេទ​ការងារ និង ការ​សម្រប​ខ្លួន​ទៅនឹង​ប្រព័ន្ធ​សន្តិសុខ​សង្គម និង និង​ការធ្វើ​នវានុវត្តន៍​របស់​ស្ថាប័ន​លើ​ការចុះបញ្ជី ការ​ទូទាត់ ការ​ចែករំលែក​ទិន្នន័យ និង​ចំណេះដឹង។

សូម​បញ្ជាក់​ថា សិក្ខាសាលា​បច្ចេកទេស​ខាងលើនេះ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ២៧-២៨ ខែ​សីហា ឆ្នាំ ២០២៤ ដោយមាន​ការ​ធ្វើ​បទ​បង្ហាញ​ពី​សំណាក់​វាគ្មិន​អន្តរជាតិ​ចំនួន ១៧ រូប និង​មានការ​ផ្តល់​កិត្តិយស​ជា​អធិបតី​បើក​សិក្ខាសាលា​ដោយ​លោក YAB Dato’ Seri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី នៃ​ប្រទេស​ម៉ាឡេស៊ី៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៩ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម