ព័ត៌មានជាតិ
ក្នុងតួនាទីប្រមុខរដ្ឋស្ដីទី សម្ដេច ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋទូតថ្មីអូស្ត្រាលី ចូលជូនសារតាំង
នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក ដឺរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជា ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា។

លោក ដឺរិក យីប ត្រូវបានរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Penny Wong ប្រកាសតែងតាំងជាឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីលោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ដែលត្រូវបានចប់អាណត្តិការទូតនៅកម្ពុជា។ ការតែងតាំងនេះ ជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងអូស្រ្តាលី និងកម្ពុជា ដែលជាសមាជិកដ៏មានតម្លៃរបស់អាស៊ាន និងជាដៃគូដ៏សំខាន់ក្នុងតំបន់។

លោក ដឺរិក យីប គឺជាមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ហើយមុនការមកបំពេញបេសកកម្មការទូតនៅរាជធានីភ្នំពេញ លោក បានបំពេញការងារជាឧបការីរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកនយោបាយតំបន់អាស៊ីបូព៌ា៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ