Connect with us

ព័ត៌មានជាតិ

រីសត​មួយ​កន្លែង​ក្នុងស្រុកសំឡូត ទាក់ចិត្តទេសចរ​ទៅកម្សាន្ត ថែម​ជួយអភិរក្សសត្វនិងព្រៃឈើ​ថែម​ទៀត​

បានផុស

នៅ

រមនីយដ្ឋានផ្កាព្រៃរីសតនៅក្នុង​ស្រុកសំឡូត កំពុងពេញនិយមពីសំណាក់​ភ្ញៀវ​ទៅកម្សាន្តនិងបោះតង់ និងទទួលបាន​ការកោតសសើរពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញលើ​ការ​ចូលរួមអភិរក្សសត្វព្រៃ និងទប់ស្កាត់ការកាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​​បានយ៉ាងប្រសើរ។

លោក សីហា ជាម្ចាស់”ផ្កាព្រៃរីសត” បានផ្តល់​បទសម្ភាស៍​ជាមួយកម្ពុជាថ្មីដោយ​លោក​លើកឡើង​ថា រីសតរបស់លោក បាន​សាងសង់ឡើង​លើដី​កម្មសិទ្ធផ្ទាល់​ខ្លួន​​​ក្បែរជើង​ភ្នំសំឡូត ​ស្ថិតនៅភូមិកណ្តាល ឃុំសុង ស្រុកសំឡូត ខេត្តបាត់ដំបង។

រីសតនេះ​ មានទេសភាពជំរាលជើងភ្នំ ដែលមាន​​ព្រៃ​ព្រឹក្សាធម្មជាតិ ជាមួយ​​បរិយាកាស​សូរ​​សម្លេងបក្សីយំឆ្លង​ឆ្លើយគ្នាទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទាំងក្នុង​និងក្រៅស្រុក​មកកម្សាន្តជាបន្តបន្ទាប់។

ម្ចាស់​រីសត​នេះអះអាង​ថា យ៉ាងហោចក្នុង​ ១​សប្តាហ៍ មានភ្ញៀវ​មក​កម្សាន្ត​សរុប​ចន្លោះពី ១០០-២០០ នាក់ ទាំងភ្ញៀវជាតិនិងអន្តរជាតិ ក្នុងថ្ងៃធម្មតា តែបើ​ថ្ងៃបុណ្យ​ទាន​ទទួល​ភ្ញៀវបានចន្លោះពី ៣០០-៥០០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ភ្ញៀវមកស្នាក់ក្នុងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មិនថារដូវកាល​បុណ្យទាន​ឬថ្ងៃ​ធម្មតា​នោះទេ គឺមកកម្សាន្តនិងស្នាក់នៅមានចន្លោះពី ៥០-៧០ នាក់ មានបោះតង់​និងផ្ទះ​សម្រាក​គ្នា​ច្រើន ក្នុងនោះសម្រាប់បោះតង់មាន ២ ប្រភេទ គឺប្រភេទតម្លៃ ១៥ ដុល្លារ និង ២០ ដុល្លារ ហើយ​សម្រាប់ផ្ទះស្នាក់នៅ ១ យប់ ៨៥ ដុល្លារ អាចសម្រាកបានពី ៦-៧ នាក់​។ នេះបើតាមលោក សីហា។

ក្រៅពីបានគយគន់​ព្រៃព្រឹក្សា ​ភ្ញៀវ​អាច​មក​ជួលម៉ូតូកង់ ៤ ជិះទៅកម្សាន្តគោលដៅទឹកធ្លាក់ ហែលទឹកលេង ដោយ​មានចម្ងាយពី រីសត ៤ គីឡូម៉ែត្រ និងបានជិះទៅទិញរបស់របរក្នុងផ្សារសំឡូតចាស់ ដែល​មានចម្ងាយពីរីសត ២ គីឡូម៉ែត្រផងដែរ។

លោក សីហា បន្តថា ភ្ញៀវ ៩០ ភាគរយ បាន​យកអាហារមកដោយខ្លួនឯង បើមានអាហារណាខ្វះខាត ទើបពួកគាត់​តម្រូវឲ្យខាងរីសតលក់ជូន ក្នុងនោះភ្ញៀវក៏បានជួយ​ទិញផ្លែឈើ​របស់ប្រជាពលរដ្ឋ​ ដែលដាក់​តាំងលក់នៅតាមលំនៅដ្ឋានទីនោះផងដែរ។

បច្ចុប្បន្នលោកមើលឃើញថា ប្រជាពលរដ្ឋ​នៅតំបន់នោះលក់ដូរដាច់ជាងពេលមុន ខណះចំនួនភ្ញៀវបានកើនឡើងរាល់ថ្ងៃ បើទោះបីរីសតលោកស្ថិតនៅឆ្ងាយបន្តិចពីទីរួមខេត្តបាត់ដំបង។ ក្រៅពីនេះរីសតលោកក៏បានទាញកម្លាំងពលករក្នុង សហគមន៍បានច្រើនដែរ ដើម្បីទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ ជំនួសឲ្យការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។ ជាងនេះទៅទៀតនោះ លោក​ក៏បានជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនិងប្រម៉ាញ់សត្វព្រៃ បានស្ទើរទាំង​ស្រុង​សម្រាប់​ក្នុងដែនដែលលោកគ្រប់គ្រង។

មន្ត្រីអាជ្ញាធរមូលដ្ឋានឃុំសុង បានឲ្យដឹងថា រីសតខាងលើនេះបានជួយដល់សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋក្នុងឃុំបានល្អប្រសើរ តាមរយះការលក់ដូរផលិតផលផ្លែឈើកសិកម្មជាដើម។ មន្ត្រីដដែលបន្ត​ថា ក្រៅពីនេះម្ចាស់រីសត ក៏បានចូលរួមទប់ស្កាត់ការកាប់​បំផ្លាញព្រៃឈើ​និងបរបាញ់ឬដាក់អន្ទាក់សត្វព្រៃស្ទើរទាំងស្រុង ដែលអាជ្ញាធរនិង​មន្ត្រីជំនាញបាន​កោត​សសើដល់ម្ចាស់រីសតមួយនេះថាមានឆន្ទះល្អ ខណះម្ចាស់រីសត​មិន​ទទួលយកសាច់សត្វ​ព្រៃដាក់លក់បំរើដល់ភ្ញៀវនោះទេ។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​បានឲ្យដឹងថា រមនីយដ្ឋាននេះ មានទីតាំងស្ថិតនៅ ភូមិកណ្តាល ឃុំសុង ស្រុកសំឡូត ខេត្តបាត់ដំបង មានចម្ងាយ​ប្រមាណ​ ១១៣ គីឡូម៉ែត្រ​ពីទីរួមខេត្តបាត់ដំបង ជាប្រភេទរមនីយដ្ឋានធម្មជាតិកែច្នៃ។

ចំពោះ​សក្តានុពល មានដូចជាជួរភ្នំរួមនិងព្រៃឈើធម្មជាតិចម្រុះយ៉ាងសម្បូរបែប ជាពិសេសដើម “ភ្ញាវ” ក្នុងនោះក៏មានសត្វព្រៃជាច្រើន​ប្រភេទ ដែលជាប្រភពចំណូល​របស់ប្រជាពលរដ្ឋនៅតំបន់​ក្នុងការទ្រទ្រង់ជីវិភាពគ្រួសារមួយផ្នែកតាមរដូវកាលផងដែរ។

លោកបន្ត​ថា ចំណុចល្អមួយទៀតនោះ គឺម្ចាស់រមនីយដ្ឋានបានចូលរួមការពារអភិរក្ស​ព្រៃឈើ​មួយផ្នែក ខណះកាលពីមិនទាន់បង្កើតរមនីយដ្ឋានមួយនេះ ជនខិលខូចបានលួចកាប់ឈើ ដាក់អន្ទាក់សត្វហាក់មានសន្ទុះ តែពេលនេះក្រោយពីមានការចូលរួមពីម្ចាស់ទីតាំងរីសត បទល្មើស​ខាងលើ​បាន​កាត់បន្ថយស្ទើរអស់ទាំងស្រុង។

ជាមួយគ្នានេះ ​លោក​ក៏បានលើកទឹកចិត្តឲ្យម្ចាស់រីសតបន្តចូលរួមជួយអភិរក្សព្រៃឈើនិងសត្វព្រៃ និង​រក​គន្លឹះ​ល្អ​ៗ​​បន្តកែច្នៃឲ្យកាន់តែមានប្រជាប្រិយភាពបន្តទៀត ដើម្បី​ចូលរួម​លើកមុខមាត់ខេត្តបាត់ដំបងឲ្យកាន់​តែ​ទូលំទូលាយ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម