ព័ត៌មានជាតិ
បណ្ឌិត អ៊ុន លាង៖ ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន គឺស្របតាមសុភាសិត “មាសសុទ្ធមិនខ្លាចភ្លើង”
លោកបណ្ឌិត អ៊ុន លាង ព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមើលឃើញពីសារៈសំខាន់នៃការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលបង្កើតដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ លោកបណ្ឌិតថា គំនិតផ្តួចផ្តើមនេះ គឺជាគតិបណ្ឌិតមួយដ៏ប៉ិនប្រសព្វ ដែលឆ្លុះបញ្ចាំងមូលហេតុគ្រឹះ២នៅពីក្រោយ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/image-1921-1024x768.png)
ទី១. គឺការបង្ហាញភាពមោះមុត និងការប្តេជ្ញាការពារបូរណភាពទឹកដី ដូចសុភាសិតខ្មែរពោលថា “មាសសុទ្ធមិនខ្លាចភ្លើង”។ ទី២. ក្នុងកាលៈទេសៈនៃប្រវត្តិនៃការស្តារប្រទេសពីសង្រ្គាមស៊ីវិល និងរបបប្រល័យពូជសាសន៍ និងក្នុងការកសាង និងអភិវឌ្ឍន៍សមត្ថលទ្ធភាពរបស់រដ្ឋក្នុងការបង្កើនមូលធន ដើម្បីរុញនាវាកម្ពុជាទៅមុខឱ្យបានលឿន ទោះបីជារាជរដ្ឋាភិបាលអាចមានមូលធន និងអាចកៀរគរកម្ចីពីខាងក្រៅសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនក៏ដោយ ក៏ការបង្កើតមូលនិធិសាធារណៈ ដើម្បីដោះស្រាយបញ្ហាធំៗ ជាពិសេស បញ្ហាបូរណភាពទឹកដីនេះ អនុញាតឱ្យមហាជនចូលរួមក្នុងភាពម្ចាស់ទឹក ម្ចាស់ដី គឺជាការចាំបាច់ និងបន្ទាន់បំផុត។ ភាពធំធាត់នៃមូលនិធិ ក៏អនុញាតឲ្យរាជរដ្ឋាភិបាលប្រើប្រាស់មូលធនដែលខ្លួនមានសម្រាប់ការអភិវឌ្ឍលើវិស័យនានាផ្សេងទៀតផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/image-1908-1024x683.png)
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ បង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដើម្បីកៀរគរថវិកាបន្ថែម និងដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន។ បន្ទាប់ពីការប្រកាសនេះ គេសង្កេតឃើញថា មន្ត្រីរាជការគ្រាប់ជាន់ថ្នាក់ ប្រជាជនខ្មែរជាច្រើន ទាំងនៅក្នុង និងក្រៅប្រទេសបានចូលរួមថវិកាតាមការស្ម័គ្រចិត្តបានច្រើនផុសផុល។ ត្រង់ចំណុចនេះ លោកបណ្ឌិត អ៊ុន លាង បញ្ជាក់ថា ការចូលរួមដ៏សស្រាក់សស្រាំរបស់ពលរដ្ឋ បានបង្ហាញថា ប្រជាពលរដ្ឋនៅតែជឿជាក់លើរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ក្នុងការការពារបូរណភាពទឹកដីខ្មែរដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោកបណ្ឌិត អ៊ុន លាង ស្នើឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមបរិច្ចាគឱ្យបានច្រើនតាមលទ្ធភាពរបស់ខ្លួន ដើម្បីជួយកសាង ជំរុញសេដ្ឋកិច្ច និងការអភិវឌ្ឍតាមព្រំដែន។ លើសពីនេះ លោកថា ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលផ្តួចផ្តើមដោយសម្តេចធិបតី មិនមែនគ្រាន់តែជាការអំពាវនាវប៉ុណ្ណោះទេ ក៏ជាកាលានុវត្តភាពមួយ ជាពិសេសសម្រាប់ជនជាតិខ្មែរដែលរស់នៅក្រៅប្រទេសឲ្យចូលរួមចំណែកក្នុងកាលៈទេសៈមាសកាលៈទេសៈពេជ្រនេះក្នុងការបង្ហាញពីសុឆន្ទៈចូលរួមពិតប្រាកដ និងអនុវត្តកាតព្វកិច្ចការពារបូរណភាពទឹកដី និងចូលរួមចំណែកក្នុងការកសាងមហានគរខ្មែរឡើងវិញ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/image-1864-819x1024-2.png)
ត្បិតថា មូលនិធិនេះ ទទួលបានការគាំទ្រ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈយ៉ាងណាក៏ដោយ ក៏នៅក្នុងក្រសែភ្នែករបស់ក្រុមអ្នកនយោបាយមាននិន្នាការជំទាស់ និងប្រឆាំងរាជរដ្ឋាភិបាល នៅតែមើលឃើញពីភាពអវិជ្ជមាន ដូចដែលពួកគេមើលឃើញចំពោះបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម(CLV) យ៉ាងដូច្នោះដែរ។ ក្រុមអ្នកនយោបាយប្រឆាំង បានព្យាយាមញុះញង់ បំភ្លៃព័ត៌មានមិនពិត ឱ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសធ្វើបាតុកម្ម និងញុះញង់ឱ្យពលរដ្ឋខ្មែរក្នុងស្រុកប្រឆាំងនឹងគម្រោងនេះ(CLV) ។
ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងការពន្យល់ ផ្សព្វផ្សាយពីតំបន់ត្រីកោណអភិវឌ្ឍន៍នេះ រហូតរដ្ឋគ្រោងចេញថវិការៀបចំជូនរាស្ត្រទៅទស្សនាផ្ទាល់នៅតំបន់ព្រំដែនឆាប់ៗ ដើម្បីឱ្យពលរដ្ឋយល់កាន់តែច្បាស់ពីគម្រោងនេះ(CLV) ។ លោកបណ្ឌិត អ៊ុន លាង ជឿជាក់ថា តាមរយៈការនាំប្រជាពលរដ្ឋទៅទស្សនានៅទីនោះ នឹងធ្វើឱ្យពលរដ្ឋយល់កាន់តែច្បាស់ពីគម្រោង CLV និងដូចពាក្យស្លោកខ្មែរថា “លឺគេថាមួយរយដង មិនស្មើនឹងបានឃើញម្តង បានឃើញមួយរយដង មិនស្មើនឹងបានកាន់ផ្ទាល់មួយដង”។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/image-1939-1024x683.png)
លោកបណ្ឌិតបន្ថែមថា ដរាបណាការប្រកួតប្រជែងដណ្តើមអំណាចដោយក្រុមអ្នកនយោបាយណាមួយនៅតែប្រើប្រាស់បញ្ហាបូរណភាពទឹកដី មិនថាតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម នោះទេ តំបន់នានានៅតាមព្រំដែន និងលេសជាច្រើនផ្សេងទៀត ក៏នឹងត្រូវបានបង្កើតឡើង មកធ្វើជាប្រភពនៃការប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតដែរ។ ក្នុងការកាត់បន្ថយការប្រឆាំងរបស់ប្រជាពលរដ្ឋដែលជឿលើការឃាសនាមិនពិតនានា អ្វីដែលរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតបាន និងកំពុងធ្វើនៅពេលនេះ គឺជាជំហានទី១ និងជាជំហានដែលត្រឹមត្រូវបំផុត។
ប៉ុន្តែ អ្វីដែលត្រូវធ្វើបន្ទាប់ គឺការកសាងផែនការមេនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជាពិសេសតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ដែលជាចំណុចចាប់ផ្តើមនៃការប្រឆាំងលើកនេះ។ ផែនការមេនេះ ត្រូវតែអនុវត្តឲ្យបានជាក់ស្តែងបំផុត ជាជំហានៗ ដូចដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា៖«យើងត្រូវដើរទៅមុខ ទោះជាជំហានគីង្គក់ក៏ដោយ និងត្រូវធ្វើវាឲ្យដូចភ្លៀងរលឹម»។ លើសពីនេះទៀត រាជរដ្ឋាភិបាល ត្រូវតែមានបុរេសកម្មក្នុងយុទ្ធនាការសាធារណៈឲ្យបានទូលំទូលាយអំពីគម្រោង និងផែនការ គោលនយោបាយ និងអភិវឌ្ឍនានា ដើម្បីឱ្យមហាជនបានយល់ដឹងជាមុន ហើយមិនចាញ់បោកការឃោសនាមិនពិតណាមួយ។ នេះបើតាមលោកបណ្ឌិត អ៊ុន។
ដោយ៖ អុន ស្រីមាន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច