ព័ត៌មានជាតិ
ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពេញចិត្តចូលរួមបរិច្ចាកថវិការផ្ទាល់ខ្លួន ជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
ប្រជាពលរដ្ឋជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្ហាញក្តីពេញចិត្ត និងសប្បាយរីករាយក្នុងការចូលរួមបរិច្ចាកថវិការ ជាមួយ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន។

លោក ហង្ស រ៉ាវី ជាប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា តំណាងសមាគមអ្នកដឹកជញ្ចូនត្រីចក្រ យានយន្តសន្តិភាពបានឱ្យដឹងថា លោករួមទាំងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធចំណុះសមាគមទាំងអស់ បានបរិច្ចាកថវិការផ្ទាល់ខ្លួនរួចរាល់ជាមួយរាជរដ្ឋាភិបាល ដើម្បីជាការចូលរួមចំណែកលើការអភិវឌ្ឍន៍តំបន់នៅតាមបន្ទាត់ព្រំដែន ឱ្យមានការរីកចម្រើនកាន់តែខ្លាំង ។

ពលរដ្ឋអ្នករត់ម៉ូតូ passapp ជាមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រាប់ថា ត្បិតថវិការចរិច្ចាកចូលរួមតិចតួចក៏ពិតមែន ប៉ុន្តែពួកគាត់សប្បាយចិត្តក្នុងការផ្តល់ជូនរាជរដ្ឋាភិបាល។ ពួកគាត់បន្ថែមថា តំបន់ព្រំដែន ពុំមែនជាតំបន់ដែលពួកគាត់រស់នោះទេ ប៉ុន្តែវាស្ថិតក្នុងប្រទេសជាតិរបស់ពួកគាត់ ដូច្នោះហើយពួកគាត់ចង់មើលឃើញប្រទេសជាតិរបស់ខ្លួនមានការអភិវឌ្ឍន៍ និងមិនចង់ឃើញមានភ្លើងសង្គ្រាមដូចក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេសញុះញង់នោះឡើយ។

គួរបញ្ជាក់ថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលផ្តួចផ្តើមដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទទួលការគាំទ្រយ៉ាងផុសផុលបំផុតពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ដោយពលរដ្ឋបានបរិច្ចាកថវិការតាមលទ្ធិភាព និងបានបង្ហោះជាសាធារណៈតាមបណ្តាញសង្គមអំពីសកម្មភាព នៃការពេញចិត្តក្នុងការចូលរួមចំណែកជាមួយការអភិវឌ្ឍន៍សង្គមជាតិ៕
អត្ថបទ៖ សុភា





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ