ព័ត៌មានជាតិ
មន្ត្រីជំនាញនាយកដ្ឋានធារាសាស្ត្រកសិកម្ម ចុះពិនិត្យការងារជួសជុលបន្ទាន់ ច្រាំងស្ទឹងព្រែកត្នោតបាក់ស្រុត ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ
មន្ត្រីជំនាញនាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យការងារជួសជុលបន្ទាន់ច្រាំងស្ទឹងព្រែកត្នោតបាក់ស្រុត ចំនួន ៣ ទីតាំង ស្ថិតក្នុងភូមិសាស្ត្រស្ទឹងជ្រៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤ នេះ។

លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម បញ្ជាក់ឱ្យដឹងថា នៅជំហានដំបូងនេះ ក្រសួងបានបញ្ជូនគ្រឿងចក្ររួមមាន អេស្កាវាទ័រ ៣ គ្រឿង និងរថយន្តបែនចំនួន ៥ គ្រឿង សម្រាប់អនុវត្តការងារជួសជុលបន្ទាន់ច្រាំងស្ទឹងដែលបាក់ដាច់ចំនួន ៣ ទីតាំង ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់តាក្ដុល ភូមិបត្តាជី ១ និង បត្តាជី ២ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាលទ្ធផលបានបុកស្មាច់ទប់ជម្រាលជើងទេរប្រវែង ២០០ ម៉ែត្រ និងរៀបបាវខ្សាច់ប្រវែង ១០០ ម៉ែត្រ។
សូមជម្រាបថា ការជួសជុលបន្ទាន់នេះបានធ្វើឡើងបន្ទាប់ពីលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ រួមជាមួយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចុះពិនិត្យជាក់ស្ដែងស្ថានភាពច្រាំងស្ទឹងព្រែកត្នោតដែលរងការបាក់ស្រុតក្នុងភូមិសាស្ត្រខាងលើ ដើម្បីបញ្ចៀសការបាក់ដាច់ហេដ្ឋារចនាសម្ព័ន្ធនានារួមមានផ្លូវថ្នល់ និងផ្ទះប្រជាពលរដ្ឋជាដើម កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាព សុខទុក្ខរបស់ប្រជាពលរដ្ឋ និងដើម្បីការពារច្រាំងស្ទឹង លោករដ្ឋមន្ត្រី បានដាក់បញ្ជាឱ្យក្រុមការងារជំនាញក្រសួងចុះធ្វើការជួសជុលបន្ទាន់ គឺធ្វើឱ្យបានមុនពេលទឹកឡើងមកដល់នាពេលដ៏ខ្លីខាងមុខ៕
អត្ថបទ ៖ សុខា








-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ