Connect with us

ព័ត៌មានជាតិ

កម្ពុជា មានសហគ្រាសជាង ៤ ម៉ឺន ៤ ពាន់ និង កម្មករជាង ១ លាន ៧ សែននាក់ មានប្រាក់ឈ្នួលប្រចាំឆ្នាំជាង ៥ ពាន់លានដុល្លារ

បានផុស

នៅ

កម្ពុជា មាន​សហគ្រាស​គ្រឹះស្ថាន ប្រមាណ​ជាង​ ៤​ ម៉ឺន​ ៤​ ពាន់​កន្លែង​ ដោយមាន​កម្មករ-និយោជិត​ជាង ​១ ​លាន ​៧​ សែន​នាក់​ នៅ​ទូទាំងប្រទេស ​និង​មាន​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​ជាង ​៥​ ពាន់​លាន​ដុល្លារ បាន​ជួយ​លើកស្ទួយ​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​ រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីក​ចម្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​ ៣០ ​សីហ​ នេះ​ថា​ ក្រសួង​បានធ្វើ​បច្ចុប្បន្នភាព​សហគ្រាស គ្រឹះស្ថាន តាម​ប្រព័ន្ធ​ផ្ទាល់ ​ផ្លាស់ប្ដូរ​ទិន្នន័យ​កម្ពុជា CamDX និង ផ្ទាល​ទិន្នន័យ LACMS មាន​សហគ្រាស​សរុប​ចំនួន ៤៤ ៤១៧​ សហគ្រាស និង​មាន​កម្មករ-និយោជិត​សរុប ចំនួន ១ ៧៩២ ៧៩១ នាក់ (​ស្រី ១ ០៧៤ ៩៧៩​ នាក់​) គិត​ត្រឹម​ឆមាស​ទី​ ១ ឆ្នាំ​ ២០២៤ ក្នុងនោះ វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​ និង​កាបូប​មាន​ចំនួន ១ ៥៣៨ សហគ្រាស គ្រឹះស្ថាន និង​មាន​កម្មករ-និយោជិត​សរុប​ចំនួន ៩១៣ ០១៧​ នាក់ ដោយបាន​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​ប្រមាណ ២,៨៨ ​ពាន់​លាន​ដុល្លារ​អាមេរិក និង​វិស័យ​ក្រៅពី​កាត់ដេរ​មាន​ចំនួន ៤២ ៨៧៩​ សហគ្រាស គ្រឹះស្ថាន និង មាន​កម្មករ-និយោជិត​សរុប​ចំនួន ៨៧៩ ៧៧៤​ នាក់ ដោយបាន​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​ប្រមាណ ២,៦៤ ​ពាន់​លាន​ដុល្លារ​អាមេរិក ដែលមាន​ការកើនឡើង បើ​ធៀប​នឹង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២៣ កន្លងទៅ។

លោក កត្តា អ៊ន បាន​បន្តថា ការកើនឡើង​ នៃ​ចំនួន​សហគ្រាស​គ្រឹះស្ថាន​នេះ​ បានរួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​ផ្តល់ឱកាស​ការងារ​ធ្វើ​ជូន​ដល់​ប្រជាពលរដ្ឋ​បង្កើន​ប្រាក់ចំណូល​លើកស្ទួយ​ជីវភាព​ក្រុម​គ្រួសារ​កាន់តែ​ល្អប្រសើរ ​ក៏ដូចជា​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​កាន់តែ​រីកចម្រើន​ផងដែរ​តាមរយៈ​ការបោះ​ទុនវិនិយោគ​នានា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម