ព័ត៌មានជាតិ
ឯកអគ្គរាជទូតអូស្ត្រាលីតែងតាំងថ្មីប្រចាំកម្ពុជា ភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍកម្ពុជាយ៉ាងឆាប់រហ័ស
លោក ដឺរិក យីប(Derek Yip) ឯកអគ្គរាជទូតអូស្ត្រាលីដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា សម្តែងការភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍ និងភាពរស់រវើកនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជា ខណៈលោកប្តេជ្ញានឹងខិតជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអាទិភាពជាច្រើនទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។
លោក ដឺរិក យីប បានលើកឡើងបែបនេះ នាឱកាសចូលជួបសំណេះសំណាល និងជូនសារតាំងជូន សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤ នៅវិមានព្រឹទ្ធសភា។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/457356955_1118189039662882_8067400964771512354_n-1024x682.jpg)
តាងនាមព្រះបរមនាម ព្រះករុណាព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់អគ្គរាជទូតថ្មី បន្ទាប់ពីឯកអគ្គរាជទូតចាស់បានចប់អាណត្តិនៅកម្ពុជា គឺជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអូស្ត្រាលី ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ។ សម្ដេចតេជោ បានសម្ដែងក្ដីសង្ឃឹមថា៖«ឯកឧត្តម ឯកអគ្គរាជទូតថ្មី នឹងបន្តការងារក្នុងអាណត្តិរបស់ខ្លួន ដើម្បីពង្រឹងនិងពង្រីកថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ នៃប្រទេសយើងទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត» ។
បើតាមលោក ដឺរិក យីប រូបលោក និងភរិយាបានមកដល់កម្ពុជាកាលពី ២សប្តាហ៍មុន និងពិតជាមានការភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍ ភាពរស់រវើកនៃសកម្មភាពសេដ្ឋកិច្ច និងភាពរស់រាយរាក់ទាក់យ៉ាងកក់ក្តៅរបស់ប្រជាជនកម្ពុជា។ លោកបញ្ជាក់ថា៖« នេះគឺជាកិត្តិយសដែលបានមកបំពេញការងារនៅប្រទេសកម្ពុជា ដែលប្រទេសអូស្ត្រាលី បានចាត់ទុកកម្ពុជា ជាប្រទេសដែលមានសារៈសំខាន់ និងមានឥទ្ធិពលនៅក្នុងសហគមន៍អាស៊ាន»។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/Skyscraper-in-Phnom-Penh-05-1-1024x682.jpg)
លោក ដឺរិក យីប បានជម្រាបជូនសម្តេចតេជោ ថា អូស្រ្តាលី តែងបានចាត់ទុកទំនាក់ទំនងការទូតជាមួយប្រទេសកម្ពុជា ជាកិច្ចការសំខាន់ និងមានអាទិភាព ដោយសារតែប្រទេសកម្ពុជា និងអូស្រ្តាលី មានប្រវត្តិទំនាក់ទំនងយូរអង្វែង និងមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ លោកបន្ថែមថា ប្រទេសអូស្ត្រាលី មានផលប្រយោជន៍ជាច្រើន ជាមួយកម្ពុជា ហើយលោកសន្យាថា នឹងជំរុញបន្ថែមទៀត ដល់អ្នកពាក់ព័ន្ធនានា ចូលមកប្រទេសកម្ពុជា ដើម្បីជួយជំរុញនិងពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ ។
ឯកអគ្គរាជទូត ក៏បានកោតសរសើរផងដែរថា ៖«កម្ពុជា មានការរីកចម្រើនលឿន ហើយបានរំដោះខ្លួនពីភាពក្រីក្រ ដោយឯកឧត្តម សម្លឹងឃើញថា កម្ពុជា មានវិស័យជាច្រើន ដែលអូស្ត្រាលី អាចធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ ដូចដែលបានធ្វើកន្លងមក ដូចជាវិស័យសេដ្ឋកិច្ច សុខាភិបាល កសិកម្ម អប់រំ សន្តិសុខ និងការពារជាតិ បោសសំអាតមីន…។ល។
ឯកអគ្គរាជទូត ក៏មានបំណងនឹងធ្វើកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យ អភិបាលកិច្ច ដើម្បីធ្វើឱ្យអ្នកវិនិយោគទុនមានទំនុកចិត្ត នៅក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ហើយនឹងខិតខំធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត ខាងផ្នែកសេដ្ឋកិច្ចដោយខិតខំប្រឹងប្រែងយ៉ាងណា ឱ្យមានការរីកចម្រើនខាងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។ លោកសន្យាថា ស្ថានទូត នឹងធ្វើការជាមួយអ្នកវិនិយោគរបស់អូស្ត្រាលី ដើម្បីកំណត់កាលានុវត្តភាព នៅក្នុងវិស័យដែលមានសក្ដានុពល ដើម្បីជួយកម្ពុជាឱ្យមានកំណើនសេដ្ឋកិច្ចថែមទៀត ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?