Connect with us

ព័ត៌មានជាតិ

មន្ត្រីអាស៊ាន ៦ ប្រទេស ទទួលបានការបណ្ដុះបណ្ដាលការគ្រប់គ្រង​ស្វ័យប្រវត្តិកម្មលើកកម្ពស់ជំនាញដើរឱ្យទាន់ឧស្សាហកម្ម ៤.០

បានផុស

នៅ

មន្ត្រី​សមាជិក​អាស៊ាន​មកពី ​៦​ ប្រទេស ​រួមមាន​ឥណ្ឌូណេស៊ី​, ប្រ៊ុយណេ​, ម៉ាឡេស៊ី​, មី​យ៉ាន់​ម៉ា​, ហ្វីលីពីន និង​កម្ពុជា​ ចំនួន​ ១៥​ រូប ​ទទួលបាន​ការ​បណ្ដុះបណ្ដាល​ជំនាញ​សរសេរ​កម្មវិធី PLC program ដើម្បី​ធ្វើឱ្យ​ប្រតិបត្តិការ​ នៃ​ប្រព័ន្ធ​គ្រប់គ្រង​ស្វ័យប្រវត្តិកម្ម​នៅក្នុង​គម្រោង​ឧស្សាហកម្ម ឬ​ខ្សែ​ចង្វាក់​ផលិតកម្ម​ប្រកបដោយ​ប្រសិទ្ធភាព ចំណេញ​ពេលវេលា និង​សន្សំសំចៃ​ ពិសេស​ដើម្បី​លើក​កម្ពស់​ជំនាញ​បច្ចេកទេស​ឱ្យ​ដើរ​ទាន់​ឧស្សាហកម្ម​បួន​ចុច​សូន្យ​( ៤.០)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី “Sequence Control”​ក្រោម​គម្រោង ASEAN-ROK TVET Mobility Programme ​កាលពី​ថ្ងៃទី ​៣០​ សីហា​ នេះ លោក ហ៊ីង ស៊ី​ដេ​ត អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​នេះ​ ត្រូវបាន​រៀបចំ​ឡើង​តាម​ស្មារតី ​នៃ​កិច្ចព្រមព្រៀង​រវាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​សភា​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​កូរ៉េ ​និង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ​ ហើយ​នេះ​ជា​ជំនាន់​ទី ៣ ហើយ​ ដែល​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវបាន​ជ្រើសរើស​ជា​ដៃគូ​ក្នុង​ក្របខណ្ឌ​អាស៊ាន​-​កូរ៉េ ក្នុងការ​បណ្តុះ​បណ្តាល​សិស្ស សិក្ខាកាម​ មកពី​បណ្តា​ប្រទេស​អាស៊ាន​ ដើម្បី​កាត់បន្ថយ​គម្លាត​ នៃ​សមត្ថភាព​ការងារ​ក្នុងចំណោម​ប្រទេស​នានា​ នៃ​តំបន់​អាស៊ាន។

លោក​បាន​បន្តថា ​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល ៣ ​ខែ​ ចាប់ពី​ថ្ងៃទី​ ១៩ ខែសីហា ឆ្នាំ​ ២០២៤ ដល់​ថ្ងៃទី ​១១ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ ​ក្នុងនោះ​រយៈពេល ២​ ខែ​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ និង​រយៈពេល ១​ ខែ ត្រូវអនុវត្ត​ការងារ​ជាក់ស្តែង​នៅតាម​រោងចក្រ​/ សហគ្រាស។

គួរ​បញ្ជាក់​ថា ​សិក្ខាកាម​ចំនួន​ ១៥ ​នាក់ មកពី ​៦​ ប្រទេស​ផ្សេងគ្នា​រួមមាន​ ៤ នាក់​ មកពី​កម្ពុជា ១ នាក់​មកពី​ប្រ៊ុយណេ ២ នាក់ មកពី​ឥណ្ឌូណេស៊ី ២ ​នាក់​ មកពី​ម៉ាឡេស៊ី ៣​ នាក់​ មកពី​ហ្វីលីពីន​ និង​ ៣​នាក់​ មកពី​ប្រទេស​មី​យ៉ាន់​ម៉ា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខណ្ឌពោធិ៍សែនជ័យ បើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ៖ កម្ពុជាកំពុងជោគជ័យ និងទទួលបានផលប្រយោជន៍ជាច្រើនតាមរយៈនយោបាយ«ការទូតចម្រុះពណ៌»

ព័ត៌មានជាតិ៥ ម៉ោង មុន

សិស្សវិទ្យាកំពង់ឃ្លាំងដួលសន្លប់បន្តបន្ទាប់ តែគ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរ ចំណែកអាណាព្យាបាលបានដុតធូបបន់ស្រន់

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី ៖ មិន​ត្រូវ​ខ្លាច​បិទ​ទីតាំង​អាជីវកម្ម​សុខាភិបាល​ខុសច្បាប់ទេ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា-អាមេរិក នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

លោក Zelensky៖ រុស្ស៊ី​ដុត​មុខ​សាកសព​ទាហាន​កូរ៉េ​ខាង​ជើង ដើម្បី​លាក់​អត្តសញ្ញាណ (វីដេអូ)

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នារីថៃ​ថតវីដេអូ​អាសអាភាស​​​ផ្ទុក​​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​រកចំណូល​​ជិត​១៥០០ដុល្លារ​ក្នុង​១ខែ​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ស្តីឲ្យ បៃដិន ថា ម្តេចក៏ល្ងង់ ទៅឲ្យអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលដីរុស្ស៊ី ទាំងមិនសួរគាត់មួយម៉ាត់

ព័ត៌មានជាតិ៩ ម៉ោង មុន

ច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឱ្យប្រើជាផ្លូវការ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

តើ អាមេរិក និយាយបែបណា ពេលអ៊ុយក្រែន ធ្វើឃាតប្រធានកងកម្លាំងនុយក្លេអ៊ែរ រុស្ស៊ី?

Sokha Hotels

ព័ត៌មានពេញនិយម