Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យអប់រំ ជំរុញសិស្សប្រឡងឌីប្លូមថែទាំសុខភាពឱ្យបានល្អ ដើម្បីឈានឆ្ពោះរកភាពជោគជ័យ

បានផុស

នៅ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ជំរុញ​ឱ្យ​សិស្ស​ដែល​ត្រូវ​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ​ឬ​ឌី​ប្លូ​ម​ នៅ​ថ្ងៃទី ​០២ ​កញ្ញា​ ដើម​សប្ដាហ៍​ក្រោយនេះ ​ត្រូវ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ​ និង​បរិភោគ​អាហារ ​និង​សម្រាក​ឱ្យបាន​គ្រប់គ្រាន់​ ដើម្បី​ឈានឆ្ពោះ​ទៅរក​ភាពជោគជ័យ​ និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ។

លោកស្រី​បាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​ ៣១​ សីហា ​នេះ​ដោយបាន​ណែនាំ​ដល់​បេក្ខជន​ប្រឡង​ ត្រូវ​ស្វែងយល់​ឱ្យបាន​ច្បាស់​ពី​នីតិវិធី​ប្រឡង និង​គោរព​គោលការណ៍​ប្រឡង​ឱ្យបាន​ខ្ជាប់ខ្ជួន​។

លោកស្រី​បាន​បន្តថា​ ក្រសួង​អប់រំ ​នៅតែ​បន្ត​ប្រគល់​សិទ្ធិអំណាច និង​ការទទួលខុសត្រូវ​ទាំងស្រុង​ជូន​គ្រឹះស្ថាន​មធ្យមសិក្សា​នីមួយៗ​ រៀបចំ​ការប្រឡង​ចាប់​តាំងពី​ការរៀបចំ​វិញ្ញាសា​ដំណើរការ​សំណេរ កំណែ ស្រង់​បូក​ពិន្ទុ​ និង​ប្រកាស​លទ្ធផល​នៅតាម​គ្រឹះស្ថាន​មធ្យមសិក្សា​នីមួយៗ​ ដោយ​ប្រើប្រាស់​បុគ្គលិក​អប់រំ​នៅក្នុង​គ្រឹះស្ថាន​មធ្យមសិក្សា​របស់ខ្លួន​ធ្វើជា​មេ​ប្រយោគ​ប្រឡង។ មន្ទីរអប់រំ យុវជន​ និង​កីឡា​ មាន​ភារកិច្ច​បញ្ជូន​មន្ត្រី​ជំនាញ​ ដើម្បី​ត្រួតពិនិត្យ​តាម​មណ្ឌល​ប្រឡង​មួយចំនួន ក្នុង​ករណី​ចាំបាច់​ដោយ​ប្រើប្រាស់​ថវិកា​កម្មវិធី​របស់​អង្គភាព​ និង​មាន​ភារកិច្ច​ចេញ​វិញ្ញាបនបត្រ​បណ្ដោះ​អាសន្ន​មធ្យមសិក្សា​បឋមភូមិ​ជូន​ដល់​បេក្ខជន​ទាំងអស់​ដែល​ប្រឡង​ជាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​បន្តទៀតថា ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ នឹង​រៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ ឬ​ឌី​ប្លូ​ម​ នៅ​ថ្ងៃទី ​២​ ខែកញ្ញា ​និង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​ ៩​ ខែកញ្ញា​ ឆ្នាំ​ ២០២៤ ដោយមាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​ចំនួន​ ២០១ ៧១២​ នាក់​ ស្រី ​១០៧ ៨០៦ នាក់ ​ចែកជា ២ ០៩៦ មណ្ឌល ទាំង​រដ្ឋ​ និង​ឯកជន។ តួលេខ​នេះ បើ​ធៀប​ទៅនឹង​ប្រឡង​ឆ្នាំមុន​ឃើញថា​ មានការ​កើនឡើង​២៣ ៥៧៨​ នាក់​ ដោយ​ឆ្នាំមុន​មាន​បេក្ខជន​ចូលរួម​ប្រឡង ចំនួន ១៧៨ ១៣៤​ នាក់ ស្រី ៩៤ ៨០៥ នាក់​ មាន​ចំនួន ១ ៧៤៣ មណ្ឌល ចែក​ជា ៨០៩០ បន្ទប់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម