Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់កម្ពុជា៖ នៅលើពិភពលោកនេះ គេមិនដែលយក Google Map មកធ្វើជាមូលដ្ឋានបោះ​បង្គោល​ព្រំដែន

បានផុស

នៅ

លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឱ្យដឹងថា នៅលើពិភពលោកនេះ គេមិនដែលយក Google Map មកធ្វើជាមូលដ្ឋានវាស់វែងខ័ណ្ឌសីម៉ា និងបោះបង្គោលព្រំដែនទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកលើកឡើងបន្ទាប់ពី លោក សម រង្ស៊ី នៅឯបរទេស បានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកផេកភ្ជាប់រូបភាព Google Map អមខ្លឹមសារសំណេរថា បង្គោលព្រំដែនចេះដើរ។

លោក ប៉ែន បូណាថ្លែងថា៖ «នៅលើពិភពលោកនេះ គេមិនដែលយក Google Map មកធ្វើជាមូលដ្ឋានវាស់វែងខ័ណ្ឌសីម៉ា និងបោះបង្គោលព្រំដែនទេ សូមកុំធ្វើនយោបាយបោករាស្ត្រតាមរបៀបភូតកុហកបែបទុច្ចរិត និងល្ងង់ខ្លៅបែបនេះតទៅទៀត»

លោក ប៉ែន បូណា អះអាងថា មុនបោះបង្គោលព្រំដែនត្រូវឆ្លងកាត់ដំណាក់កាលច្រើនយ៉ាង និងនីតិវិធីច្បាស់លាស់ណាស់​​​​ដោយយោងលើផែនទីដែលទទួលស្គាល់ជាអន្តរជាតិ សូម្បីអ័ក្សនៃបង្គោលព្រំដែនក៏ត្រូវផ្ទៀងផ្ទាត់យ៉ាងជាក់លាក់ណាស់មុននឹងបោះដោយមិនឱ្យលម្អៀងសូម្បីតែមួយមីលីម៉ែត្រឡើយ។

មន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ ក៏អំពាវនាវកុំឱ្យប្រជាពលរដ្ឋជឿលើបុគ្គលបោកប្រាស់ប្រឆាំងជ្រុលនិយមបែបនេះឱ្យសោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម