Connect with us

ព័ត៌មានជាតិ

គណៈប្រតិភូកងទ័ពជើងទឹកអូស្ត្រាលី នឹងទស្សនកិច្ចនៅកម្ពុជា សប្តាហ៍ខាងមុខនេះ

បានផុស

នៅ

គណៈប្រតិភូកងទ័ពជើងទឹកអូស្ត្រាលី នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា នាខេត្តព្រះសីហនុ នៅសប្តាហ៍ខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ វិស័យអន្តោប្រវេសន៍ និងការពង្រឹងសន្តិសុខ ជាមួយកម្ពុជា។

នេះបើតាមលោក ដឺរិក យីប(Derek Yip) ឯកអគ្គរាជទូតអូស្ត្រាលីដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសំណេះសំណាល និងជូនសារតាំងជូន សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៣០ ខែ
សីហា ឆ្នាំ ២០២៤ នៅវិមានព្រឹទ្ធសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ដឺរិក ស្ថានទូតអូស្រ្តាលី ធ្លាប់បានធ្វើការដោះស្រាយជាមួយនឹងភាគីកម្ពុជា ក្នុងការប្រយុទ្ធនឹងគ្រឿងញៀន​ ការ​ជួញដូរមនុស្ស ឧក្រិដ្ឋកម្មដែលមានការចាត់តាំង និងអន្តោប្រវេសន៍ខុសច្បាប់ ដោយជួយបណ្តុះបណ្តាល និងកសាងសមត្ថភាពរបស់ភាគីកម្ពុជា ពិសេស នៅក្នុងវិស័យអន្តោប្រវេសន៍ ។ យ៉ាងណាមិញ ក្នុងជំនួបនោះ លោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទពិតប្រាកដនោះទេ។

ក្រៅពីវិស័យការពារជាតិ លោកឯកអគ្គរាជទូត ក៏បានលើកឡើងផងដែរពីកិច្ចសហប្រតិបត្តិការនានា ពិសេស នៅក្នុងវិស័យអភិបាលកិច្ច បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីឱ្យកម្ពុជា ទទួលបានជោគជ័យថែមទៀត។
ឯកអគ្គរាជទូត ក៏បានប្តេជ្ញានឹងបំពេញបេសកកម្មការទូត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវលទ្ធផលផ្លែផ្កា ចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើន មានការអភិវឌ្ឍលើគ្រប់វិស័យកាន់តែប្រសើរ ។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានអរគុណឯកឧត្តមអគ្គរាជទូត ចំពោះសេចក្តីរាយការណ៍អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រ្តាលី។ សម្តេចតេជោ ពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រ្តាលលីទាំងកម្រិតទ្វេភាគី កម្រិតតំបន់ និងកម្រិតអាស៊ាន។

សម្តេចតេជោ បានរំឭកថា ប្រទេសកម្ពុជា ចងចាំ និងមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយប្រទេស អូស្រ្តាលី ដោយសារតែអូស្រ្តាលី គឺជាប្រទេសដែលទទួលស្គាល់ឯករាជ្យ របស់ព្រះរាជាណាចក្រកម្ពុជា មុនគេក្នុងឆ្នាំ១៩៥២ គឺមុនពេល​កម្ពុជាបានឯករាជ្យនៅឆ្នាំ១៩៥៣ ទៅទៀត។ សម្តេចគូសបញ្ជាក់ថា៖«អូស្រ្តាលី ក៏ជាប្រទេសនាំមុខប្រកាសមិនទទួលស្គាល់ពួកខ្មែរក្រហម ក្នុងអង្គការសហប្រជាជាតិផងដែរ ខណៈប្រទសធំៗមួយចំនួន ដែលអួតអាងពីប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្ស តែទទួលស្គាល់ពួកខ្មែរក្រហមទៅវិញ»។

សម្តេចតេជោ ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា មិនមានប្រទេសច្រើនទេក្នុងពិភពលោក ដែលយល់ព្រមសហការជាមួយប្រទេសផ្សេងតាក់តែងសៀវភៅ ស ការពារជាតិ ប៉ុន្តែប្រទេសយើងទាំងពីរគឺទុកចិត្តគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម