Connect with us

ព័ត៌មានជាតិ

ស្ថានទូត៖ រដ្ឋាភិបាលចិនបន្តផ្តល់អាហារូបករណ៍ដែលមានគុណភាពខ្ពស់ជូនដល់និស្សិតកម្ពុជា

បានផុស

នៅ

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលចិនបន្តផ្តល់អាហារូបករណ៍គុណភាពខ្ពស់ដល់និស្សិតកម្ពុជា ក្នុងនាមជាប្រទេសដែលបានបង្កើតទំនាក់ទំនងកាទូតជាមួយគ្នា ៦៦ឆ្នាំមកនេះ។ នេះ បើតាមការលើកឡើងរបស់លោកក្នុងឱកាសជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនោះ លោក វ៉ាង វិនពីន លើកឡើងថា ឆ្នាំនេះគឺជាឆ្នាំនៃខួបអនុស្សាវរីយ៍លើកទី៦៦នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ដូច្នេះ យុវជន ក៏ជាផ្នែកមួយដ៏សំខាន់ នៃទំនាក់ទំនងរវាងប្រទេសទាំង២ដែរ។ ឯកអគ្គរដ្ឋទូត បន្តថា រាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានយកចិត្តទុកដាក់លើវិស័យអប់រំ យុវជន និងកីឡា ដោយបន្ដការផ្ដល់អាហារូបករណ៍ដែលមានគុណភាពខ្ពស់ជូនដល់និស្សិតកម្ពុជា ព្រោះយុវជនគឺតំណាងអនាគតរបស់ប្រទេសជាតិ យុវជនក៏ជាតំណាងអនាគតនៃចំណងមិត្តភាពរវាងកម្ពុជា និងចិនផងដែរ។ បន្ថែមពីនេះ ជួយហ្វឹកហ្វឺនដល់កីឡាករ កីឡាការិនីកម្ពុជា ដោយអនុញ្ញាតឱ្យកីឡាករ កីឡាការិនី មានឱកាសទៅហ្វឹកហាត់បន្ថែមនៅឯប្រទេសចិន ឬបញ្ជូនគ្រូបង្វឹកពីប្រទេសចិនមកបង្រៀននៅប្រទេសកម្ពុជា។

ជាការឆ្លើយតប បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិន ដែលតែងតែគាំទ្រ ផ្តល់កិច្ចសហប្រតិបត្តិការ និងផ្តល់គម្រោងជំនួយជាច្រើនដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយក្នុងនោះរួមមាន ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំ និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍សម្រាប់ការអប់រំនៅកម្ពុជាជាច្រើនបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ជឿជាក់ថា ក្នុងនាមលោក វ៉ាង វិនពីន ជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ដែលមានការដឹកនាំប្រកបដោយបទពិសោធ និងភាពឈ្លាសវៃរបស់លោក នោះក្នុងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំ ស៊ីជម្រៅ និងសម្បូរបែបលើគ្រប់វិស័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម