Connect with us

ព័ត៌មានជាតិ

កម្ពុជា មានរថយន្តដឹកកម្មករជាង ៣ ពាន់គ្រឿង នៅទូទាំងប្រទេស ភាគច្រើនជារថយន្តប្រភេទកែច្នៃ

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​ ៣១​ សីហា​ នេះ​ថា ​តាម​ការចុះ​ធ្វើ​បច្ចុប្បន្នភាព​ក្នុង​ឆ្នាំ ​២០២៤​ នេះ ​មាន​រថយន្ត​ដឹក​កម្មករ​នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន ៣ ៣៣២​ គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ដឹក​កម្មករ​ប្រភេទ​ដឹក​អ្នកដំណើរ​ចំនួន ១ ១២៩​ គ្រឿង​ ដែលមាន​ការផ្លាស់ប្តូរ​ស្របតាម​បទដ្ឋាន​បច្ចេកទេស និង​មាន​ផាសុកភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន បាន​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​រថយន្ត​ដឹកទំនិញ​ដែល​កែច្នៃ​ដឹក​កម្មករ-និយោជិត​នាពេល​បច្ចុប្បន្ន ទៅជា​រថយន្ត​ដឹក​អ្នកដំណើរ​សម្រាប់​ដឹក​កម្មករ-និយោជិត ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព ​និង​អាច​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ឱ្យនៅ​កម្រិត​ទាប​បំផុត​ដែល​អាច​រក្សាបាន​នូវ​សុខ​សុវត្ថិភាព​ក្នុងពេល​ធ្វើដំណើរ​របស់​កម្មករ-និយោជិត។

លោក កត្តា អ៊ន បាន​បន្តទៀតថា​ ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ការងារ​ឱ្យ​បានជា​អតិបរមា ស្រប​ទៅ​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ឆ្នាំ​ ២០២៤-២០២៨ ក្នុង​យុទ្ធសាស្ត្រ​ទី ៥ កម្មវិធី​ទី ៣ ស្តីពី​ការលើកកម្ពស់​ការយល់​ដឹង និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម ដែល​ក្នុងនោះ ការពង្រឹង​ការអប់រំ និង​ការផ្សព្វផ្សាយ​លើកកម្ពស់​សុខុមាលភាព​ក៏ដូចជា​ការបង្ការ​ហានិភ័យ​ការងារ​គឺជា​រឿង​ចាំបាច់​បំផុត​ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព និង​សុខ​សុវត្ថិភាព​របស់​បងប្អូន​កម្មករ-និយោជិត​ក្នុងពេល​បំពេញ​ការងារ។

លោក​បាន​បន្ថែមថា ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព និង​សុខ​សុវត្ថិភាព​របស់​កម្មករ-និយោជិត​ក្នុងពេល​បំពេញការងារ ប​.​ស​.​ស នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​កំណត់​សកម្មភាព​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ពេលធ្វើ​ដំណើរ និង​លក្ខខណ្ឌ​អនាម័យ សុវត្ថិភាព​ការងារ លក្ខខណ្ឌ​ការងារ អត្ថប្រយោជន៍​របប​ស​ន្តិ​សុខ​សង្គម​ ពិសេស​ការរៀបចំ​មធ្យោបាយ​ធ្វើដំណើរ​សមរម្យ​សម្រាប់​កម្មករ-និយោជិត​សំដៅ​លើកកម្ពស់​កម្មវិធី បង្ការ​ហានិភ័យ​ការងារ​ដោយ​ត្រូវ​ធ្វើបញ្ជី​បច្ចុប្បន្នភាព​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករ-និយោជិត​ជាប្រចាំ​ និង​ត្រូវធ្វើ​ការសិក្សា​សមិទ្ធិ​លទ្ធភាព​អំពី​ជម្រើស​ក្នុងការ​ជំរុញ​ការផ្លាស់ប្តូរ​រថយន្ត​ដឹក​ទំ​និញ​ដែល​កែច្នៃ​ដឹក​កម្មករ-និយោជិត​ពេលបច្ចុប្បន្ន​ទៅជា​រថយន្ត​ដឹក​អ្នកដំណើរ​សម្រាប់​ដឹក​កម្មករ-និយោជិត​ដែល​អាច​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន ​ឬ​អង្គភាព​ណាមួយ​ច្បាស់លាស់​យ៉ាងយូរ​ត្រឹម​ឆ្នាំ ២០២៧។

លោក​ឧត្ដមសេនីយ៍​ឯក ចេវ ហាក់ អគ្គ​ស្នងការ​រង​នគរបាលជាតិ នៃ​ក្រសួងមហាផ្ទៃ​ ធ្លាប់បាន​អំពាវនាវ និង​ក្រើនរំលឹក​ផងដែរ​ទៅកាន់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ-និយោជិត​ទាំងអស់ ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​យកចិត្តទុកដាក់​រាល់ពេល​បើកបរ​ដោយ​ត្រូវ​ចូលរួម​អនុវត្ត និង​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ខ្ជាប់ខ្ជួន​ចៀសវាង​បង្ក​ជា​ហានិភ័យ​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ព្រោះ​កម្មករ-និយោជិត​រាប់សិប​នាក់​បាន​ផ្ញើ​ជីវិត​នៅលើ​រថយន្ត​របស់​អ្នកបើកបរ​តែ​ម្នាក់​គត់។

ជាមួយគ្នានេះដែរ លោក​ឧត្ដមសេនីយ៍​ឯក​ បានធ្វើ​ការអំពាវនាវ​ដល់​កម្មករ-និយោជិត​ទាំងអស់ ​មេត្តា​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ក្នុងការ​ធ្វើដំណើរ ទាំង​អ្នកធ្វើដំណើរ​ដោយ​ម៉ូតូ​និង​ទាំង​អ្នក​ដែល​ធ្វើដំណើរ​ដោយ​រថយន្ត​ដឹក​កម្មករ-និយោជិត​ ត្រូវគោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ករណី​គ្រោះថ្នាក់ ​និង​អាច​បង្ការ​បាន​នូវ​សុខ​សុវត្ថិភាព​ក្នុង​ពេល​ធ្វើដំណើរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ១៦ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ១៦ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម