ព័ត៌មានជាតិ
គណៈមេធាវីកម្ពុជា និងបរទេស មកសិក្សាស្វែងយល់ពីអំណាចនីតិប្បញ្ញត្តិនៅកម្ពុជា
គណៈប្រតិភូគណៈមេធាវីកម្ពុជា និងគណៈមេធាវីបរទេស ចំរុះជាតិសាសន៍ មានឥណ្ឌា ថៃ ហុងកុង ចិន និងជប៉ុនសរុបចំនួន ៧៨ រូប បានអញ្ជើញមកកាន់វិមានរដ្ឋសភា កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដើម្បីសិក្សាស្វែងយល់អំពី ការរៀបចំនិងការប្រព្រឹត្តទៅ ក៏ដូចជាវឌ្ឍនភាពថ្មីៗ នៃអំណាចនីតិប្បញ្ញត្តិរបស់ប្រទេសកម្ពុជា នៅក្នុងអាណត្តិថ្មីនីតិកាលទី៧។

លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា ដែលបានដឹកនាំគណៈមេធាវីបរទេស បានថ្លែងអំណរគុណ ចំពោះលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូគណៈមេធាវីកម្ពុជានិងគណៈមេធាវីបរទេសបានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការងាររដ្ឋសភា។ លោកជឿជាក់ថា តាមរយៈបទឧទ្ទេសនាមរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា នាឱកាសនេះ គណៈមេធាវីទាំងកម្ពុជានិងបរទេស នឹងទទួលបាននូវចំណេះដឹង និងបទពិសោធថែមទៀត សម្រាប់ការបំពេញការងាររបស់ខ្លួន។
នាឱកាសនោះ ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងសហការី បានធ្វើបទបង្ហាញអំពី ការរៀបចំនិងការប្រព្រឹត្តទៅ ក៏ដូចជាវឌ្ឍនភាពថ្មីៗ នៃអំណាចនីតិប្បញ្ញត្តិរបស់ប្រទេសកម្ពុជា នៅក្នុងអាណត្តិថ្មីនីតិកាលទី៧នេះ។ លោកបានជម្រាបជូនពីតួនាទីភារកិច្ចស្នូល ដែលជាកិច្ចការរបស់់រដ្ឋសភាត្រូវបំពេញក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ គឺមានការងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់ និងភាពជាតំណាងរបស់ប្រជាពលរដ្ឋ រួមជាមួយនឹងការខិតខំក្នុងការជំរុញទំនាក់ទំនងក្នុងវិស័យការទូតសភាផងដែរ។

លោកបានគូសរំលេចថា រដ្ឋសភានីតិកាលទី៧ ដឹកនាំដោយលោកស្រី ឃួន សុដារី ជាប្រធានរដ្ឋសភា គឺជាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលបានទទួលតំណែងដ៏សំខាន់នៅក្នុងការដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរបស់ជាតិ។
លោក ឡេង ប៉េងឡុង ចាត់ទុកថា កិច្ចសហប្រតិបត្តិការដ៏ល្អរបស់គណៈមេធាវីកម្ពុជា ជាមួយគណៈមេធាវីបរទេសចំរុះជាតិសាសន៍ទាំងអស់ ដែលនេះគឺជាសក្ខីភាព នៃចំណងមិត្តភាព និងសាមគ្គីភាព ដ៏មានតម្លៃខ្លាំងណាស់។ តាមរយៈកិច្ចសហប្រតិបត្តិការនេះដែរ ក៏នឹងរួមចំណែកដល់ការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការគ្នាតាមគោលការណ៍ពហុភាគីនិយម រវាងប្រជាជាតិនីមួយៗ ដើម្បីរួមរស់ជាមួយគ្នាដោយសុខសន្តិភាព៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?