Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ៖ បញ្ហាព្រំដែនមិនមែនរឿងលេងសើចទេ កុំញុះញង់ឱ្យមានចម្បាំង​រាំងជល​ជា​មួយប្រទេសជិតខាង

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ធ្លាប់បានលើកឡើងថា បញ្ហាព្រំដែន មិនមែនជារឿងលេងសើចនោះទេ កុំញុះញង់ឱ្យមានចម្បាំងរាំងជល ជាមួយប្រទេសជិតខាង តាមរយៈសាររបស់អ្នកនយោបាយដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាល។
នេះបើតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនិងផែនទីព្រំដែនមិនកែប្រែ គូសដោយបារាំង មិនមែនដោយខ្មែរ កាលពីថ្ងៃទី​១៦ ខែសីហា ឆ្នាំ ២០២០។

សម្តេចតេជោ ថ្លែងសារកាលពីខែ សីហា ឆ្នាំ ២០២០
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ថ្លែងបញ្ជាក់ថា បញ្ហាព្រំដែនមិនមែនជារឿងលេងសើច ហើយវាអាចមានសង្គ្រាមព្រំដែនរវាងកម្ពុជា ជាមួយប្រទេសជិតខាងតាមរយៈមាត់របស់អ្នកមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល  ហើយទៅញុះញង់បង្កើតចលាចលតាមព្រំដែន។ សម្តេចថ្លែងថា៖«តាមរយៈនៃសាររបស់អ្នកឯង ចង្អុលកន្លែងនេះ កន្លែងនោះ អ្នកឯងបាននិយាយច្រើនហើយ មួយថ្ងៃបាត់១ម៉ែត្រ មួយថ្ងៃបាត់៥០០ម៉ែត្រ បើនិយាយបាត់ថាមួយថ្ងៃ១០០ម៉ែត្រចុះ ៤១ឆ្នាំ ពីព្រំដែនស្វាយរៀង ឥឡូវនេះប្រហែលជាទៅនៅកំពង់ឆ្នាំង។បើខេត្តកណ្តាលវិញ នៅជ្រៃធំ(ជាប់ព្រំដែនវៀតណាម) បើមួយថ្ងៃបាត់ដូចអ្នកឯងនិយាយ ព្រំដែនខ្មែរពេលនេះអត់មានទេ ទៅកៀកព្រំដែនថៃហើយ»។

ក្នុងន័យនេះ សម្តេចតេជោបញ្ជាក់ថា បើមួយថ្ងៃបាត់រាប់រយម៉ែត្រដូចការចោទប្រកាន់ មួលបង្កាច់មែន ម្ល៉េះកម្ពុជាមិនមានព្រំដែនដូចសព្វថ្ងៃនេះទេ។

ឃ្លីបរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានសារព័ត៌មានក្នុងស្រុកផ្សព្វផ្សាយឡើងនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៤ ដើម្បីជាសារពញ្ញាក់ស្មារតីពលរដ្ឋកុំឱ្យជឿតាមការញុះញង់របស់បុគ្គល សម រង្ស៊ី ដែលត្រូវបានគេស្គាល់ជាមេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស បន្តញុះញង់ពលរដ្ឋខ្មែរពាក់ព័ន្ធបញ្ហាព្រំដែន។
លោក សម រង្ស៊ី កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤ បានបង្ហោះសំណេរនៅលើហ្វេសប៊ុក ដោយភ្ជាប់ជាមួយរូបភាព Google Map មានខ្លឹមសារថា​៖‍« បង្គោលព្រំដែនចេះដើរ តើជាកំហុសអ្នកណា»។

ឆ្លើយតបទៅនឹងសារបែបញុះញង់នេះ ត្រូវបានលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឱ្យដឹងថា នៅលើពិភពលោកនេះ គេមិនដែលយក Google Map មកធ្វើជាមូលដ្ឋានវាស់វែងខ័ណ្ឌសីម៉ា និងបោះបង្គោលព្រំដែនទេ។

លោក ប៉ែន បូណា អះអាងថា មុនបោះបង្គោលព្រំដែនត្រូវឆ្លងកាត់ដំណាក់កាលច្រើនយ៉ាង និងនីតិវិធីច្បាស់លាស់ណាស់​​​​ដោយយោងលើផែនទីដែលទទួលស្គាល់ជាអន្តរជាតិ សូម្បីអ័ក្សនៃបង្គោលព្រំដែនក៏ត្រូវផ្ទៀងផ្ទាត់យ៉ាងជាក់លាក់ណាស់មុននឹងបោះដោយមិនឱ្យលម្អៀងសូម្បីតែមួយមីលីម៉ែត្រឡើយ។

ក្រុមការងារជំនាញកម្ពុជា ចុះពិនិត្យព្រំដែននាពេលកន្លងទៅ

គួរជម្រាបថា កម្ពុជា-វៀតណាម បានបង្គោលព្រំដែនសម្រេចបាន ៨៦ % ហើយថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាបោះបង្គោល ៦ % បន្ថែមទៀត។ ក្នុង​ឱកាសជួបសំណេះសំណាល​ជាមួយប្រជា​ពលរដ្ឋខ្មែរដែលរស់នៅសហ​រដ្ឋ​អាមេរិក និងកាណាដា កាលពី​ឆ្នាំ​២០២២ អតីតនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ​បាន​បញ្ជាក់ថា ដើម្បីសម្រេចបាន ៦% បន្ថែមនេះ កម្ពុជានិង​វៀតណាមបានធ្វើការចរចារប្រមាណ ៣ ឆ្នាំ។
សម្ដេចតេជោថ្លែងថា៖ «៦% បន្ថែមទៀតបូកទៅបាន ៩០%! អីចឹង​ខ្ញុំសុំនិយាយបន្ដិចថា បើគង់តែឱ្យដីគេដដែល​ ចាំបាច់ចរចាយូរឆ្នាំធ្វើអី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម