Connect with us

ព័ត៌មានជាតិ

ជាថ្មីម្ដងទៀត លោក ស សុខា ផ្ដាំកម្លាំងក្រោមក្រសួងមហាផ្ទៃ កុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងឱ្យសោះ

បានផុស

នៅ

ជាថ្មីម្ដងទៀត ប្រមុខក្រសួងមហាផ្ទៃ លោក ស សុខា បានផ្ដាំមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់នៃក្របខណ្ឌក្រសួងមហាផ្ទៃ កុំលង់ជឿតាមអន្ទាក់នយោបាយរបស់ក្រុមអ្នកដែលមាននិន្នាការប្រឆាំងនៅក្រៅប្រទេសឱ្យសោះ។ ទន្ទឹមនេះ លោក ស សុខា បានប្រកាសពីជំហរគាំទ្រឥតងាករេចំពោះការដឹកនាំរបស់សម្ដេចតេជោ និងសម្ដេចធិបតី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមកបញ្ជាក់ម្តងហើយម្តងទៀតពីប្រមុខក្រសួងមហាផ្ទៃ ដោយកន្លងទៅ និងជាបន្តបន្ទាប់ មានការប្រឌិតព័ត៌មានក្លែងក្លាយ ញុះញង់ អុចអាល បំបែកបំបាក់រវាងលោក ស សុខា និងថ្នាក់ដឹកនាំកំពូល ឬរវាងថ្នាក់ដឹកនាំផ្សេងទៀត និងថ្នាក់ដឹកនាំកំពូល។ លោក ស សុខា ចាត់ទុកថា ជាឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងមួយក្តាប់តូចនៅក្រៅប្រទេសតែប៉ុណ្ណោះ ដោយមិនឆ្លុះបញ្ចាំងពីឆន្ទៈ និងគោលជំហររបស់លោកឡើយ។

លោក ស សុខា បញ្ជាក់ថា ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល លោកគោរព និងអនុវត្តតាមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយឥតងាករេ។ ក្នុងក្របខណ្ឌគណបក្ស លោកគោរពអនុវត្តតាមសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍បក្ស និងតាមអគ្គមគ្គទេសក៍របស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយឥតងាករេ។ នេះជាខ្លឹមសារនៅក្នុងសារលិខិតរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែសីហានេះ។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា សង្កត់ធ្ងន់ថា«រាល់ប្រធានបទនយោបាយរបស់ក្រុមប្រឆាំងជ្រុលនិយមពីក្រៅប្រទេស ខ្ញុំសូមមន្ត្រីរាជការ ស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កុំចាប់អារម្មណ៍ កុំយកចិត្តទុកដាក់ កុំលង់ជឿតាមអន្ទាក់នយោបាយទាញទម្លាក់កម្ពុជាចូលទៅក្នុងអន្លង់នៃសង្គ្រាម ស៊ីវិលជាថ្មី។ សូមរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ បន្តរក្សាស្មារតីសាមគ្គីភាព និងជឿជាក់ខ្ពស់លើជំហររបស់ខ្ញុំ ដែលបានបញ្ជាក់ជូនខាងលើ»

ជំនួសមកវិញ លោកឧបនាយករដ្ឋមន្ត្រី ជំរុញឱ្យរួមគ្នាគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ដើម្បីអភិវឌ្ឍជាតិឱ្យសម្រេចបានជោគជ័យ ដូចដែលក្នុងរយៈពេល១ឆ្នាំនៃរាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផល លេចធ្លោជាច្រើនជូនជាតិនិងប្រជាជន។ មនុញ្ញផលដែលបាននិងកំពុងកើតមាននេះ គឺជាបច្ច័យនៃកម្លាំងសាមគ្គីភាពដ៏រឹងមាំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ឋានានុក្រមរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ក៏មានថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃផងដែរ។ នេះជាការបន្ថែមរបស់លោក ស សុខា។

លោក សង្ឃឹមយ៉ាងមុតមាំថា មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃទាំងអស់ បន្តរួមគិត រួមធ្វើ រួមទទួលខុសត្រូវ តាមទស្សនៈថា «រួបរួមគ្នា ដើម្បីកម្ពុជារុងរឿង»។ លោក ក៏អរគុណចំពោះកម្លាំងសាមគ្គីភាពប្រកបដោយស្មារតីទទួលខុសត្រូវ បង្ការទប់ស្កាត់បានយ៉ាងជោគជ័យរាល់ចលនាប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម