ព័ត៌មានជាតិ
សមាគមម៉ូតូឌុបខេត្តប៉ៃលិន គាំទ្ររដ្ឋាភិបាលចំពោះតំបន់អភិវឌ្ឍន៍ត្រីកោណ និងការសាងសង់ព្រែកជីកហ្វូណនតេជោ
ប្រជាពលរដ្ឋអ្នកប្រកបរបររត់រត់ម៉ូតូឌុប ម៉ូតូកង់បី និងតាកស៊ី នៅក្នុងខេត្តប៉ៃលិន បានបង្ហាញការគាំទ្ររាជរដ្ឋាភិបាល យ៉ាងពេញទំហឹង ចំពោះតំបន់អភិវឌ្ឍន៍ត្រីកោណ(CLV-DTA) និងការសាងសង់ព្រែកជីកហ្វូណនតេជោ ព្រមទាំងចូលរួមបរិច្ចាគថវិកា សម្រាប់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ហើយប្រឆាំងដាច់ខាត ចំពោះជនអគតិក្រៅច្បាប់ ដែលមានបំណងបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។

ការបង្ហាញការគាំទ្របែបនេះ ក្នុងឱកាសអ្នកប្រកបរបររត់ម៉ូតូឌុប ម៉ូតូកង់បី និងតាកស៊ី ចូលរួមពិធីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍តំបន់អភិវឌ្ឍន៍ត្រីកោណ(CLV-DTA) និងការសាងសង់ព្រែកជីកហ្វូណនតេជោ នៅបរិវេណមុខសាលាខេត្ត នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។
សមាគមន៍ម៉ូតូឌុបខេត្តប៉ៃលិន បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ និងអាណត្តិបន្តៗមក ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានខិតខំថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាក់ស្តែងការសាងសង់ព្រែកជីកហ្វូណនតេជោ និងតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) គឺដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ការជួបសំណេះសំណាលនេះ មានគោលបំណងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍនានា នៅក្នុងខេត្តប៉ៃលិន ក៏ដូចជាទូទាំងប្រទេស ព្រមទាំងចង់ដឹងពីសុខទុក្ខ និងស្ទាបស្ទង់ពីចំណាប់អារម្មណ៍របស់ពលរដ្ឋជាអ្នកម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ី ដែលមិនសូវបាននៅផ្ទះ ដោយជាប់រវល់ក្នុងការប្រកបការងារ ដោះស្រាយជីវភាពគ្រួសារ និងចង់ផ្សារភ្ជាប់ទំនាក់ទំនងជាបណ្តាញសង្គម ពីព្រោះពួកគាត់ គឺជាភ្នាក់សន្តិសុខដ៏សំខាន់ក្នុងកាចូលរួមផ្តល់ព័ត៌មានទាំងឡាយណា ដើម្បីធានានូវសុវត្ថិភាព និងសន្តិសុខសង្គមក្នុងមូលដ្ឋាន ជាពិសេស ការចូលរួមដ៏សកម្មរបស់បងប្អូនពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

ជាមួយគ្នានេះ លោកស្រីអភិបាលខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូន ប្រកបរបររត់ម៉ូតូឌុប ម៉ូតូ កង់បី និងតាកស៊ីទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ អ្នកណាមានបញ្ហាត្រូវជួយគ្នាទៅ វិញទៅ មក មានការយោគ យល់អធ្យាស្រ័យគ្នា ហើយត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចធ្វើជាបណ្ដាញដ៏ល្អ ក្នុង ការក្ដាប់មុខ សញ្ញា ចោរកម្ម គ្រឿងញៀន បទល្មើស និងហេតុការណ៍ផ្សេងៗ ដើម្បីចាត់វិធានការណ៍ឲ្យបានទាន់ពេលវេលា ជាពិសេស ត្រូវជឿជាក់លើរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដែលធ្វើអ្វីៗដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ហើយជៀសវាងការចាញ់បោក ក្រុមជនអគតិ ដែលតែងតែញ៉ុះញង់ បង្កចលាចល ដើម្បីបំផ្លាញសុខ សន្តិភាព និងការអភិវឌ្ឍ របស់ប្រទេសជាតិ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ