Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​ប៉ៃលិន ជំរុញ​ដល់​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន ត្រូវ​បន្ត​ស្រាវជ្រាវ​រក​ប្រជាពលរដ្ឋ ជា​ជនពិការ​ក្រីក្រ​ពិតប្រាកដ ដើម្បី​ទទួល​បាន​ប្រាក់​របប​គោលនយោបាយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា

បានផុស

នៅ

ប៉ៃលិន​ ៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ថ្លែងថា គោលនយោបាយ យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​មហា​ប​វ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី គឺ​បាន​ផ្ដោត​សំខាន់ ទៅលើ​យុទ្ធសាស្ត្រ​គាំពារ​សង្គម សម្រាប់​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ ជា​អាទិភាព ដូច្នេះ​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា​ខេត្ត ត្រូវ​ពិនិត្យឡើងវិញ និង​បន្ត​ស្រាវជ្រាវ រក​បងប្អូន​ប្រជាពលរដ្ឋ ជា​ជនពិការ​ក្រីក្រ​ពិតប្រាកដ ដើម្បី​ទទួលបាន​ប្រាក់​របប​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ការ​ថ្លែង​បែបនេះ​របស់លោក​ស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ធ្វើឡើង​ក្នុង​ឪ​កាស​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ការបើក​ផ្តល់ប្រាក់​របប​គោលនយោបាយ ជូន​ដល់​ជនពិការ​ក្រីក្រ នៅតាម​សហគមន៍ ក្នុង​ប៉ៃលិន ចំនួន ៤៨១​នាក់ នា​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២៤ ស្ថិតក្នុង​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ការបើក​ផ្តល់ប្រាក់​របប​គោលនយោបាយ ជូន​ដល់​ជនពិការ​ក្រីក្រ នៅតាម​សហគមន៍​នេះ ក៍មាន​ការផ្សព្វផ្សាយ និង​ពន្យល់​អំពី​អត្ថប្រយោជន៍ និង​សារៈសំខាន់ នៃ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV-DTA) និង​ការសាងសង់​ព្រែកជីក​ហ្វូណន​តេ​ជោ របស់​រាជរដ្ឋាភិបាល ហើយ​បាន​ផ្តល់ឱកាស ឱ្យ​បងប្អូន​ជនពិការ​ធ្វើការ​សួរនាំ បើជា​ចម្ងល់​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​ផងដែរ។

លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ នាំមក​នូវ​សេចក្តី​នឹករលឹក និង​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ប្រធានព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេរ តែងតែ​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​គិតគូរ ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មិន​ប្រកាន់​បក្សពួក ពណ៌​សប្បុរស សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ ជាពិសេស សម្តេច តែងតែមាន​ក្តី​អាណិត ស្រលាញ់ និង​បារម្ភ ព្រមទាំង​ជួយ​សម្រួល​ដោះស្រាយ ចំពោះ​ប្រជាពលរដ្ឋ ដែល​ជរា​ពិការ មាន​ជីវភាព​ក្រីក្រ លំបាក​ខ្វះខាត ឬ​រងគ្រោះ​ដោយសារ​គ្រោះ​ទុរភិក្ស គ្រោះធម្មជាតិ និង​ឧបទ្វហេតុ​ផ្សេងៗ ។​ជាមួយគ្នានេះ ដោយបាន​យល់ច្បាស់​ថា បងប្អូន​ជនពិការ​ក្រីក្រ នៅតាម​សហគមន៍ ក៍​បានបង្ហាញ​នូវ​ការគាំទ្រ និង​ការជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការអនុវត្ត តំបន់​អភិវឌ្ឍន៍​ត្រីកោណ​(CLV-DTA) និង​ការសាងសង់​ព្រែកជីក​ហ្វូណន​តេ​ជោ ក្នុង​គោលបំណង​បម្រើ​ដល់​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាជន ហើយ​ប្រឆាំង​ដាច់ខាត ចំពោះ​ជន​អគតិ​ក្រៅច្បាប់ ដែលមាន​បំណង​ចង់​បំផ្លាញ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ​។​ក្នុងនោះដែរ​លោកស្រី​អភិបាលខេត្ត ក៍បាន​ផ្តាំផ្ញើ ដល់​បងប្អូន​ជនពិការ​ក្រីក្រ នៅតាម​សហគមន៍​ទាំងអស់ ត្រូវ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត ដែល​ធ្វើ​អ្វីៗ​ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន ហើយ​ជៀសវាង​ការចាញ់បោក ក្រុម​ជន​អគតិ​ក្រៅច្បាប់ ដែល​តែងតែ​ញុះញង់ បង្កចលាចល ដើម្បី​បំផ្លាញ​សុខសន្តិភាព និង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​ផងដែរ។

បើតាម​របាយការណ៍រ​ប​ស់លោក អ៊ិត ពេន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ការបើក​ផ្តល់ប្រាក់​របប​គោលនយោបាយ ជូន​ចំពោះ​ជនពិការ​ក្រីក្រ នៅតាម​សហគមន៍ ក្នុង​ក្រុងប៉ៃលិន នាពេលនេះ គឺមាន​ចំនួន ៤៨១​នាក់ ស្រី​ចំនួន ១២៦​នាក់ ក្នុងនោះ​អ្នក​ដែល​ទទួលបាន​របប ៦​ខែ ចំនួន ៩៧​នាក់ ស្រី ៣០​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ១២​ម៉ឺន​រៀល និង​អ្នក​ដែល​ទទួលបាន​របប ១២​ខែ ចំនួន ៧៨​នាក់ ស្រី ៣១​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ២៤​ម៉ឺន​រៀល ៕

អត្ថបទ ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

ក្នុងរយៈពេល ៨ខែ ឆ្នាំនេះ អ.ដ.ក. បានជ្រើសរើស និងបណ្តុះបណ្តាលមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទចំនួន ៨៦រូប

ជីវិតកម្សាន្ដ២៦ នាទី មុន

សុខៗ Kim Go Eun កាត់សក់ខ្លីដូចមនុស្សប្រុស ពេលបង្ហាញ​ខ្លួនក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ Toronto

ជីវិតកម្សាន្ដ២៩ នាទី មុន

ឧកញ៉ា ខេមរ: សិរីមន្ត គ្រោងផលិតគ្រាប់ស្វាយចន្ទី លក់លើទីផ្សារ ដើម្បីចូលរួមបំផុសការគាំទ្រផលិតផលខ្មែរ

KPT+៤៧ នាទី មុន

ផលប៉ះពាល់ធ្ងន់ធ្ងរ នៃការកុហក ឬបន្លាចកុមារ ទោះដើម្បីការពារសុវត្ថិភាពកុមារក្ដី

ព័ត៌មានជាតិ៥៣ នាទី មុន

អ្នករស់នៅតាមដងទន្លេមេគង្គ ត្រូវបង្កើនការប្រុងប្រយ័ត្ន ព្រោះទឹកនឹងហក់ឡើងខ្ពស់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​មីយ៉ាន់ម៉ា​ក៏មាន​​មនុស្សស្លាប់ច្រើន​និង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​​ ដោយសារ​ព្យុះ Yagi ដែរ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ទឹកទន្លេមេគង្គនៅ ហ្លួងព្រះបាង ឡើងដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ខណៈអ្នកក្រុងវៀងចន្ទន៍ ត្រៀមខ្លួនជម្លៀស 

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ថានភាពទឹកជំនន់នៅហាណូយ ធូរស្រាលបន្តិច ប៉ុន្តែ វៀងចន្ទន៍ កំពុងធ្ងន់ធ្ងរ

ព័ត៌មានជាតិ២១ ម៉ោង មុន

យោធិនជិត៤ពាន់នាក់ក្នុងក្របខណ្ឌកងទ័ព ត្រូវបានដាក់ឱ្យចូលសោធននិវត្តន៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្ពស់ទឹកទន្លេមេគង្គនៅភាគឦសានប្រទេសថៃ ហក់ឡើងខ្ពស់គួរឲ្យបារម្ភ

Sokha Hotels

ព័ត៌មានពេញនិយម