Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកិច្ចការព្រំដែន៖ ការបោះបង្គោលព្រំដែន គឺផ្អែកលើផែនទីដែលបារាំងបន្សល់ទុក ច្បាប់អន្តរជាតិ និងពលរដ្ឋ

បានផុស

នៅ

រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន  លោក ឡាំ ជា អះអាងថា ការបោះបង្គោលព្រំដែននៅកម្ពុជាជាមួយប្រទេសជិតខាង គឺផ្អែកលើផែនទីដែលបានបន្សល់ទុកពីសម័យអាណានិគមបារាំង ច្បាប់អន្តរជាតិ និងពលរដ្ឋ។ លោក ឡាំ ជា លើកឡើងដូច្នេះ ក្នុងពេលផ្ដល់បទសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា(ទ.ទ.ក) នាថ្ងៃទី៣១ ខែសីហា​ ឆ្នាំ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទសម្ភាសន៍មួយនេះ​ ធ្វើឡើងបន្ទាប់ពីទណ្ឌិតសម រង្ស៊ី បានចេញមកចោទប្រកាន់ថា បង្គោលព្រំដែនកម្ពុជាដែលបានបោះរួចជាមួយភាគីវៀតណាមចេះដើរ ចេះរំកិល ដែលការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី គឺផ្អែកលើ Google Map។

នៅក្នុងបទសម្ភាសលោករដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនលើកឡើងដូច្នេះ៖«កិច្ចការងារព្រំដែន ដែលរដ្ឋលេខាដ្ឋានទទួលបន្ទុកកិច្ចការព្រំដែនទទួលបន្តកសាងកិច្ចការដ៏សំខាន់​ ដែលមានសារៈប្រយោជន៍បំផុតសម្រាប់ជាតិនេះ គឺក្នុងការងារកំណត់ព្រំដែននេះ យើងផ្អែកទៅលើគោលការណ៍ធំ៣។ ទី១ផ្អែកទៅលើផែនទីដែលបន្សល់ទុកពីអាណានិគមបារាំង ដែលជាផែនទីគោល យើងយកធ្វើជាមូលដ្ឋាន គឺជាផែនទីដែលយើងកំណត់ថាជាមរតកខ្សែព្រំដែនមិនកែប្រែ។ ទី២ គឺយើងផ្អែកទៅលើគោលការណ៍ច្បាប់អន្តរជាតិ និងឧត្ដមានុវត្តន៍អន្តរជាតិ និងទី៣ យើងផ្អែកទៅលើការកាន់កាប់រស់នៅជាច្រើនជំនាន់របស់ប្រជាពលរដ្ឋ»។

តាមលោក ឡាំ ជា ការពន្យល់របស់បុគ្គលមួយចំនួនដែលផ្អែកលើផែនទីពីGoogle Map គឺមិនអាចយកជាការបានឡើយ ព្រោះកិច្ចការងារបោះបង្គោលព្រំដែន ដែលកម្ពុជា បានធ្វើកន្លងមកជាមួយ​ប្រទេសជិតខាងដូចជា ថៃ ឡាវ និងវៀតណាម គឺជំនាញការ​មិនអាចយកផែនទីណា ដែលក្រៅពីផែនទីដែលបន្សល់ទុកពីក្រុមភូមិសាស្ត្រឥណ្ឌូចិន បារាំង ដែលបានបោះពុម្ពជាផ្លូវការណ៍ ហើយបានកំណត់ព្រំដែនរដ្ឋកម្ពុជាជាមួយវៀតណាម កម្ពុជាជាមួយឡាវ និងកម្ពុជាជាមួយថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ៨ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានជាតិ១៥ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម