Connect with us

ព័ត៌មានជាតិ

ក្រឡាប់រថយន្ត នៅស្រុកត្រាំកក់ បណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់

បានផុស

នៅ

នាថ្ងៃ៣១ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង១៩៖៥០នាទី មានករណីបើកបររថយន្តក្រឡាប់ដោយឯងៗ នៅចំណុចលើផ្លូវជាតិលេខ១៣២​ ចន្លោះគីឡូម៉ែត្រលេខ ៣-៤​ ស្ថិតក្នុងភូមិមហាសេនា ឃុំតាភេម​ ស្រុកត្រាំកក់ ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីមន្ត្រីប៉ូលីសនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ នៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក TOYOTA  PRIUS ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BF-0867 បើកបរដោយឈ្មោះ នុត​ នាក់ចាន់ណា  ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ ស្លាប់នៅកន្លែងកើតហេតុ។ ក្នុងមានអ្នករួមដំណើរជាមួយចំនួន ៤​នាក់ ទី១.ឈ្មោះ​ ស៊ន​ សៀងលី​ ភេទស្រី​ អាយុ ៨ឆ្នាំ​ មុខរបរសិស្ស​ ស្លាប់នៅកន្លែងកើតហេតុ ទី.២​ ឈ្មោះ​ គង់​ ថៃ​ ភេទប្រុស​ អាយុ ១៩ឆ្នាំ​ មុខរបរកសិករ​ ស្លាប់នៅកន្លែងកើតហេតុ ទី.៣ ឈ្មោះ​ ស៊ន​ លីមីង​ ភេទប្រុស​ អាយុ ៤ឆ្នាំ​ (រងរបួសធ្ងន់)។​ អ្នកទាំង៣ ខាងលើ រស់នៅភូមិប្រវង់​ ឃុំតាភេម​ ស្រុកត្រាំកក់ ខេត្តតាកែវ។

ចំណែក ទី.៤ ឈ្មោះ​ ប្រាក់​ វីរៈ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកសិករ (ស្លាប់នៅមន្ទីរពេទ្យ) រស់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។ សមត្ថកិច្ចបន្តថា រថយន្តបើកបរមកពីទិសខាងលិចទៅកើត​ លុះមកដល់ចំណុចខាងលើបានរ៉េចង្កូតធ្លាក់ផ្លូវទៅបុកជាមួយក្បាល លូ ក្រឡាប់ចូលទឹកប្រឡាយពីខាងជើងផ្លូវ។

ហេតុការណ៍ដ៏សង្វេគនេះ តាមការសន្និដ្ឋានពីសមត្ថកិច្ចជំនាញ គឺបណ្តាលមកពីការបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ បច្ចុប្បន្ន សពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី​ រីឯជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៥ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១២ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៧ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៥ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម